ភ្នំពេញ ៖ ជនសង្ស័យជាស្រីតែងខ្លួនជាប្រុសជួញដូរថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបានដកហូតថ្នាំញៀនជិត១គីឡូក្រាម ហើយត្រូវនាំខ្លួមកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យទី៧ ដោយមានការសម្របសម្រួលពីលោកសឿ មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី (ស្លៀកពាក់ និងតែងតួធ្វើប្រុស) អាយុ២៨ឆ្នាំជន មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ថា កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មខាងលើនេះ នៅចំណុចតាមផ្លូវសាធារណៈ ស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌស្ទឹងពោធិ៍សែនជ័យ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានប្តថា ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យកសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ប្រមាណ៩៨៦.៦៧ក្រាម ស្មើជិត១គីឡូក្រាម, ជញ្ជីងថ្លឹង១ និងទូរស័ព្ទដៃ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕