Monday, November 24, 2025
Homeព័ត៌មានជាតិស្រីតែងខ្លួនជាប្រុស សមត្ថកិច្ចឆែកឆេរភ្ញាក់ព្រើត ជិត១គីឡូ

ស្រីតែងខ្លួនជាប្រុស សមត្ថកិច្ចឆែកឆេរភ្ញាក់ព្រើត ជិត១គីឡូ

​ភ្នំពេញ ៖ ជនសង្ស័យជាស្រីតែងខ្លួនជាប្រុសជួញដូរថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបានដកហូតថ្នាំញៀនជិត១គីឡូក្រាម ហើយត្រូវនាំខ្លួមកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៧ ដោយ​មានការ​សម្របសម្រួល​ពី​លោកសឿ មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ដួង រស្មី​ច័ន្ទ ភេទ​ស្រី (​ស្លៀកពាក់ និង​តែង​តួ​ធ្វើ​ប្រុស​) អាយុ​២៨​ឆ្នាំ​ជន មុខរបរនិង​ស្នាក់​នៅ​មិន​ពិតប្រាកដ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បានប្រាប់ថា កាលពី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ សមត្ថកិច្ចបាន​ចុះ​បង្ក្រាបនិង​ឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ខាងលើនេះ នៅ​ចំណុច​តាម​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​អូ​ឌឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ស្ទឹង​ពោធិ៍​សែន​ជ័យ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បានប្តថា ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀន ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(ICE)​ ប្រមាណ​៩៨៦.៦៧ក្រាម ស្មើ​ជិត​១​គីឡូក្រាម​, ជញ្ជីងថ្លឹង១ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

RELATED ARTICLES