Monday, November 24, 2025
Homeតារាខ្មែរធា រ៉ានី ភ្ញាក់ផ្អើលពេលមានតារាផ្សេងទៀត ចាញ់បោកកវីសុីឈ្នួល ឆេង ទីម៉ា

ធា រ៉ានី ភ្ញាក់ផ្អើលពេលមានតារាផ្សេងទៀត ចាញ់បោកកវីសុីឈ្នួល ឆេង ទីម៉ា

ក្រោយមានការទម្លាយរបស់តារាចម្រៀងធា រ៉ានី ជុំវិញអ្នកនិពន្ធបទចម្រៀងម្នាក់ឈ្មោះឆេង ទីម៉ា ដែលបានទាមទារយកលុយពីនាងមុនឲ្យបទចម្រៀង ហើយស្រាប់តែបានលុយ៣ខែទៅហើយ ប៉ុន្តែមិនដឹងជាបទចម្រៀងនៅឯណានោះ ស្រាប់តែពេលនេះមានជនរងគ្រោះដទៃទៀតបានជួបរឿងស្រដៀងកញ្ញារ៉ានី ដែរ ដែលពួកគេទម្លាយសារថា បានចាញ់បោកអ្នកចម្រៀងនិងនិពន្ធ ដែលមានរហ័សនាមដូចកូនកាត់បរទេស តែនិយាយមិនទៀងទាត់រូបនេះ។

កញ្ញាធា រ៉ានី

តារាចម្រៀងធា រ៉ានី បានឲ្យដឹងថា នាងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញសារពីតារាផ្សេងទៀត ដែលអះអាងថា ពួកគេបានចាញ់បោកលោកទីម៉ា គឺក្នុងរូបភាពស្រដៀងនាងដែរ។

កញ្ញា Da Ariya

តាមរយៈសារដែលតារានិងអ្នកពាក់ព័ន្ធការចាញ់បោកលោកឆេង ទីម៉ា នោះ មានដូចជា តារាចម្រៀង Da Ariya បានថ្លែងសារថា ”ម្នាក់ហ្នឹង (ទីម៉ា) បោកខ្ញុំដែរហ្នឹង លុយកក់ច្រៀងបោកឯងអស់៣០ដុល្លារដែរហ្នឹង”។

លោក Mey Manit Johm

ចំណែកគណនីមួយឈ្មោះ Rin Savoen បានសរសេរថា ”ជំពាក់លុយខ្ញុំ10$ តែមិនសង អាថោក”។

ដោយឡែកគណនីមួយទៀត ឈ្មោះ Mey Manit Johm បានសរសេរថា ”ខ្ញុំធ្លាប់ឌីហ្សាញឲ្យច្រើនណាស់ ចុងក្រោយស្គាល់ធាតុពិតអាក្មេងអំនួតម្នាក់នេះ អាកូនកាត់បរទេសគោ។ ផ្ដាំបងប្អូនដែលស្រលាញ់សិល្បៈជៀសឲ្យឆ្ងាយពីបុគ្គលនេះទៅ ព្រោះថាគ្មានចេះស្អីទេ មានគេប្រាប់ខ្ញុំច្រើនណាស់ថា បោកគេយកលុយច្រើនណាស់ ខ្លះ២០០ ខ្លះ៣០០ ខ្លះ៤០០ មានអ្នកខ្លះលើសហ្នឹងទៀត ខ្ញុំធ្លាប់ឌីហ្សាញអាល់ប៊ុមឲ្យច្រើនដែរ តែការទូទាត់គ្មានបានសូម្បីតែមួយរៀលលុយខ្មែរ”។

ម្ចាស់បទ ”អូនដឹង” តារាចម្រៀងធា រ៉ានី ថា នាងមានការភ្ញាក់ផ្អើល នៅពេលដែលឃើញមិត្តរួមអាជីពផ្សេងទៀត ក៏ធ្លាប់ចាញ់បោកលោកឆេង ទីម៉ា នេះដែរ ហើយនៅពេលដែលមានរឿងផ្ទុះបែបនេះ ហើយអ្នកនិពន្ធរូបនេះមិនត្រឹមតែមិនចេញមុខរកដំណោះស្រាយទទួលខុសត្រូវនោះទេ តែមានតេឌឺថែមទៀត។

ដោយឡែក ការចេញមុខរបស់នាងនៅពេលនេះ គឺដើម្បីកុំឲ្យតារាផ្សេងទៀតចាញ់បោកអ្នកនិពន្ធរូបនេះដូចរូបនាងដែ រនិងកុំឲ្យប៉ះពាល់ដល់អ្នកនិពន្ធគេត្រឹមត្រូវផ្សេងៗទៀត។

ថ្មីៗនេះដែរ អ្នកពិពន្ធរូបនេះក៏បានទាក់ទងមកប្អូនស្រីរបស់នាង ដែលជាអ្នកចម្រៀងដែរ គឺក្នុងរូបភាពដូចគ្នា។ ប៉ុន្ដែគ្រាន់តែដឹងថា តារាចម្រៀងនោះជាប្អូនស្រីរបស់នាង លោកទីម៉ា ក៏លែងហ៊ានទៀត ដែលនេះបញ្ជាក់ថា គេនឹងព្យាយាមទាក់ទងទៅអ្នកផ្សេងៗទៀត ដែលមិនដឹងរឿង។

អ្នកយកព័ត៌មានយើងព្យាយាមទាក់ទាក់ទងតាមឆាតហ្វេសប៊ុកទៅលោកឆេង ទីម៉ា ជាច្រើនដង ដើម្បីឲ្យលោកចេញមកបំភ្លឺរឿងរ៉ាវតារាកាន់តែច្រើនចោទលោកថា ជាអ្នកនិពន្ធបោកប្រាស់ តែតេមិនចូលឡើយ៕

RELATED ARTICLES