ខេត្តកណ្តាល៖ ប្តីប្រពន្ធ១គូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញគ្រឿងញៀនជាប់នឹងខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ៥១ ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ។

ជនសង្ស័យជាប្តីប្រពន្ធនឹងគ្នានេះ បុរសជាប្តី មានឈ្មោះផន ពិសាល អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នារីជាប្រពន្ធ មានឈ្មោះ សេង កាលីតា ហៅចាន់ធួន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បន្ទាប់ពីជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដកហូតវត្ថុតាង ដូចជា ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៣កញ្ចប់ មធ្យម០២កញ្ចប់ តូច០១កញ្ចប់ ។ ២-ទូរស័ព្ទដៃ០២គ្រឿង ម៉ាកណូគា អិនចុចពិល ១គ្រឿ និងម៉ាកសាំសុង ពណ៌ស ១គ្រឿង។ ៣-កូនសោរបន្ទប់ផ្ទះសំណាក់ ០១ លេខ(B-1) និង៤- ម៉ូតូ១គ្រឿង ម៉ាក WAVE.S ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AB-6426។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
