Sunday, November 23, 2025
Homeព័ត៌មានជាតិជីដូនបានត្រឹមយំឱប ក្រោយពេលចៅប្រុសក្លាយជាចោរឆក់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជីដូនបានត្រឹមយំឱប ក្រោយពេលចៅប្រុសក្លាយជាចោរឆក់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យុវជន២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ហើយត្រូវនារីរងគ្រោះស្រែកថាចោរៗ ពេលនោះក៏មានសមត្ថកិច្ចកពុងជិះល្បាត។

ហេតុការណ៍នេះបានកើតឡើង កាលពីរវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ ស្ថិតនៅផ្លូវបេតុង​ភូមិរលួស​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ទី១. មានឈ្មោះ​ មឿន សុវណ្ណផាក​ភុង​ អាយុ១៨ឆ្នាំ មុខរបរសន្តិសុខណាហ្គា ស្នាក់នៅ់ភូមិរការ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ និងទី២. មានឈ្មោះសាត​ ​សុខឌីណា​ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលសំបូ​រ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះមានឈ្មោះសារិន​ ស្រីលាភ​ អាយុ២០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីរវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩​ គេបានឃើញនារីរងគ្រោះជិះម៉ូតូតាមផ្លូវបេតុងក្នុងភូមិរលួស ពេលនោះស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូមកអែប រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ ។

ប្រភពបានបន្តទៀតថា ក្រោយឆក់ទុរស័ប្ទបានហើយ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូរត់គេច តែត្រូវនារីរងគ្រោះស្រែកថា ចោរៗ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ គាប់ជួនពេលនោះកម្លាំងប៉េអឹមបានចុះល្បាតរមកដល់ចំណុចកើតហេតុ បានប្រដេញតាមចាប់ ធ្វើឲ្យជនសង្ស័យទាំង២នាក់ភ័យពេក បានដួលម៉ូតូ ើយត្រូវចាប់ខ្លួន បញ្ជូនមកកងរាជអាវុធហត្ថខណ្ឌដង្កោ បានតែម្តង។

ក្រោយពីបញ្ជូនខ្លួនមកដល់កងរាជអាវុធហត្ថខណ្ឌដង្កោ គេបានឃើញជីដូនរបស់ជនសង្ស័យម្នាក់ បានមកមើលជនសង្ស័យ ហើយបានយំស្រែកអាណិតកូន ដែលពុំគួរណាមិនគិតខិតខំរៀនសូត្រ និងធ្វើការ បែរជាមកធ្វើចោរឆក់បែបនេះសោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញ៕

RELATED ARTICLES