Friday, July 4, 2025
Homeព័ត៌មានជាតិឃាតករដៃឆៅ សម្លាប់ស្រីក្មេងញាត់ចូលអាងបន្ទប់ទឹក

ឃាតករដៃឆៅ សម្លាប់ស្រីក្មេងញាត់ចូលអាងបន្ទប់ទឹក

ខេត្តកំពង់ស្ពឺ ៖ សាកសពនារីវ័យក្មេងម្នាក់ ស្ថិតក្នុងសភាពហើមស្អុយរលួយ  ត្រូវបានគេប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងអាងបន្ទប់ទឹក ក្នុងដីចម្ការ (គ្មានមនុស្សស្នាក់នៅ) មួយកន្លែង និងត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យភ្លាមៗ រួចបានដាក់ការ សង្ស័យថា ជាករណីឃាតកម្មសម្លាប់ ញាត់សពចូលអាងក្នុងបន្ទប់ទឹក។

ករណីប្រទះឃើញសពនារីវ័យក្មេងស្អុយរលួយក្នុងអាងបន្ទប់ទឹកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីចម្ការ គ្មានមនុស្សស្នាក់នៅមួយកន្លែង ដែលត្រូវគេដឹងថា ជាកម្មសិទ្ធិរបស់លោក សំ ប៊ុនណារិទ្ធិ អភិបាលរងខេត្តស្វាយរៀងមួយរូប មានទីតាំងស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

សាកសពខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២៥ឆ្នាំ។

តាមសម្តីស្ត្រីឈ្មោះទឹង ពៅ អាយុ៤៥ឆ្នាំ និងប្តីឈ្មោះស ហន អាយុ៥៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងប្តីបានទៅបេះស្លឹកកន្ទ្រោប ក្បែរបន្ទប់ទឹកក្នុងដីឡូត៍របស់លោកសំ ប៊ុនណារិទ្ធិ អភិបាលរងខេត្តស្វាយរៀង បំណងយក មកស្លរហូប។ លុះពេលកំពុងបេះស្លឹកកន្ទ្រោប ពួកគាត់២នាក់ប្តីប្រពន្ធ ក៏ធុំក្លិនស្អុយអាសោច ចេញពីបន្ទប់ទឹក (ទីតាំងកើតហេតុខាងលើ) បន្ទាប់មកពួគគាត់ទាំងពីរនាក់ប្តីប្រពន្ធ ក៏នាំគ្នាដើរចូលទៅមើល ស្រាប់តែប្រទះឃើញសាកសពនារីម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យប្រហែល២៥ឆ្នាំ ដេកស្លាប់ក្នុងអាងបន្ទប់ទឹក (គ្មានទឹក) ដោយ មានសភាពស្អុយរលេះរលួយ សល់តែលលាដ៏ក្បាល ទើបធ្វើឱ្យពួកគាត់ភ័យស្លន់ស្លោ ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ និងបានរាយការណ៍មកសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងបានលើកយកសាកសពនារីរងគ្រោះ ខាងលើចេញពីក្នុងអាង ដើម្បីធ្វើការពិនិត្យ រួចបញ្ជាក់ថា សាកសពមានសភាពហើមស្អុយរលួយអស់ទៅហើយ ពិសេសនៅផ្នែកក្បាល រលេះរលួយសាច់អស់នៅសល់តែលលាដ៍ក្បាលប៉ុណ្ណោះ ហើយតាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចជំនាញ ករណីនេះគឺជាករណីឃាតកម្ម៕

RELATED ARTICLES