ទីបំផុតការស្វែងរកគ្រូបង្វឹកថ្មីរបស់ក្លឹបយក្យអេស្ប៉ាញReal Madrid បានបទបែនខុសពីការរំពឹងទុក ១០០ភាគរយ ដែលគ្មាននរណាម្នាក់ នឹកស្មានដល់ទាល់តែសោះ ដោយសារតែអ្វីដែលគេមាននៅក្នុងដៃពេលនេះ គឺមិនមានក្នុងបញ្ជីគ្រូបង្វឹកអាទិភាពដែលគេចង់បាននោះទេ ។
អីឡូវនេះ ស្តេច ស Real Madrid បានរកឃើញគ្រូបង្វឹកថ្មីដែលត្រូវចូលមកស្នងតំណែងរបស់ហ្ស៊ីដានបានហើយគឺលោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតអេស្ប៉ាញផ្ទាល់តែម្តង។
លោកហ្ស៊ីដាន ដែលជាគ្រូបង្វឹកដឹកនាំក្លឹប Real Madrid ឈ្នះ ពានឆេមពានលីក 3ឆ្នាំជាប់ៗគ្នា បានប្រកាសចុះចេញពីតំណែងកាលពីខែឧសភា រយៈពេលតែប៉ុន្មានថ្ងៃក្រោយពីហែរពានឆេមពានលីក ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់មន្ត្រីក្លឹប។
ក្រោយការចាកចេញរបស់លោកហ្ស៊ីដានបាននិយាយពាក្យតែមួយមាត់ថា ក្លឹបត្រូវការសំឡេងអ្នកដឹកនាំផ្សេង។
លោក Len Lopetegui ធ្លាប់ដឹកនាំក្រុម Porto រយៈ ពេល២ឆ្នាំ មុនពេលទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញកាលពីឆ្នាំ ២០១៦។
គ្រូបង្វឹកវ័យ៥១ឆ្នាំ នឹងចូលមកកាន់តំណែងដឹកនាំក្លឹបReal Madrid ក្រោយពេលបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី។