Monday, June 2, 2025
Homeកីឡាអន្ដរជាតិPSG   លើកពានUCL លើកដំបូង ក្រោយលត់Inter 5 -0

PSG   លើកពានUCL លើកដំបូង ក្រោយលត់Inter 5 -0

អាឡឺម៉ង់៖ក្លិបបាល់ទាត់PSG (Paris Saint –Germain)ដឹកនាំដោយលោកLuis Enrique ជនជាតិអេស្បាញ បានឈ្នះពានរង្វាន់Champion League ជាលើកដំបូងរបស់ខ្លួន​នៅរាត្រី​ថ្ងៃ​ទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្រោយផ្ដួលក្លិបInter  ដោយលទ្ធផល5 ទល់០ ស៊ុតបញ្ចូលទី ដោយ​កីឡា​ករខ្សែការពារHakimi នាទី១២ ,កីឡាករខ្សែប្រយុទ្ធDou’e នាទី២០,៦៣ ,កីឡា​ករខ្សែប្រយុទ្ធKvaratskhelia នាទី៧៣ និងខ្សែបម្រើរSenny Mayulu នាទី៨៦ ក្នុងការ​ប្រ​កួតវគ្គផ្ដាច់ព្រ័ត្រ រៀបចំនៅ​កីឡា​ដ្ឋានAllianz Arena ប្រទេសអាឡឺម៉ង់ របស់ក្លិបFc Bayern Munchen ។

ជ័យជំនះChampion League ពានធំ​ជាង​គេនៅទ្វីពអ៊ឺរ៉ុបនេះ នាំឲ្យក្លិបអ្នក​មាន​PSG ទទួលបានប្រាក់រង្វាន់​ចំនួន​១២៧ លានដុល្លារ​ហើយជាការឈ្នះពាននេះជាលើកទី១ ក្រោយពួកគេធ្លាប់បានឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ​ម្ដងនា​រដូវកាលឆ្នាំ២០១៩-២០២០ តែចាញ់​ក្រោមថ្វីជើង Fc Bayern Munchen ក្នុងលទ្ធផល1 ទល់០ ។សម្រាប់PSG នេះជាពាន​ទី4ប្រចាំរដូវកាល២០២៤-២០២៥ ព្រោះពួកគេបាន​ឈ្នះ​ពានLigue 1,Trophee des Champion ,Coupe De France និង Champion League ។

 សូមបញ្ជាក់ថាPSG នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(Simi Final) ក្លិបនេះបានទំលាក់​ក្រុមArsenal ក្នុងលទ្ធ​ផលទាំងពីរជើង3 ទល់1 ខណៈInte Milan យកឈ្នះFc Barcelona ក្នុងលទ្ធផលទាំងពីរជើង7ទល់៦ ។ក្រោយក្លាយជាម្ចាស់Champion League រដូវកាល២០២៤-២០២៥ នេះPSG នឹងត្រូវប្រកួតទល់នឹងក្រុមមាន់ខ្នាយមាសTottenham Hotspur ម្ចាស់ពានUefa Eropa League  ដើម្បីលេងពាន​រង្វាន់​UEFA Super Cup នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕

RELATED ARTICLES