Saturday, May 23, 2026
Homeព័ត៌មានអន្តរជាតិវាយប្រហារ ដោយមីស៊ីល នៅអារ៉ាប់ប៊ីសាអូឌីត ខាងត្បូង ស្លាប់៧នាក់

វាយប្រហារ ដោយមីស៊ីល នៅអារ៉ាប់ប៊ីសាអូឌីត ខាងត្បូង ស្លាប់៧នាក់

អារ៉ាប់៖ ទីភ្នាក់ងារ ព័ត៌មានអារ៉ាប់ បានរាយការណ៍ថាជន ស៊ីវិល៧ នាក់ត្រូវបាន សម្លាប់នៅក្នុងការ បាញ់ប្រហារ ដោយមីស៊ីល ពីប្រទេសយេម៉ែន ទៅកាន់ទីក្រុង Najran ក្បែរព្រំដែន អារ៉ាប់ប៊ីសាអូឌីត។

របាយការណ៍ បង្ហាញថាការវាយ ប្រហារនេះស្ថិត ក្នុងចំណោមការ វាយប្រហារដែលទើ បនឹងកើតឡើង ដោយក្រុម ឧទ្ទាមយោធា Houthis ពីប្រទេស យេម៉ែន ហើយភាគច្រើននៃ ការប្រយុទ្ធនោះ ត្រូវបានទប់ទល់ និងរារាំងដោយ កងកម្លាំងយោធា អារ៉ាប់ប៊ីសាអូឌីត ផងដែរ។ ម្យ៉ាងទៀតការ វាយប្រហារដូចនេះ បានប្រែក្លាយជារឿង មួយកាន់តែកើតឡើងជា រឿយៗបន្ទាប់ពីការ ចរចារបស់គុយ វែតដែលពាក់ព័ន្ធ នឹងគណបក្ស នយោបាយយេ ម៉ែនបានបញ្ចប់ ពុំមានលទ្ធផលជាផ្លែផ្កា។

គួរបញ្ជាក់ថាអារ៉ាប់ប៊ីសាអូឌីត កំពុងដឹកនាំ សង្គ្រាមមួយ ប្រឆាំងនិងក្រុម Houthis ចាប់តាំងពីខែ មីនាឆ្នាំ២០១៥ ក្នុងការគាំទ្រ ការបោះឆ្នោត ជ្រើសរើសរ ដ្ឋាភិបាលយេម៉ែន។

RELATED ARTICLES