ក្លឹបហង្សក្រហម Liverpool បានយល់ព្រមចុះកិច្ចសន្យាជាមួយខ្សែបម្រើ Fabinho របស់ក្លឹប Monaco ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង ៣៩លានផោន ស្មើនឹង ជាង៥១លានដុល្លារ ប៉ុន្តែមិនបានបញ្ជាក់កុងត្រាប៉ុន្មានឆ្នាំនោះទេ។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យ 24 ឆ្នាំរូបនេះនឹងមកចូលរួមជាមួយក្រុមរងជើងឯកឆេមពានលីក នៅថ្ងៃទី ១ ខែកក្កដា ២០១៨ខាងមុខនេះ ។
ជាមួយគ្នានេះដែរ កីឡាករ Fabinho នឹងទទួលបានទឹកប្រាក់បន្ថែមចំនួន4លានផោន ស្មើនឹងជាង ៦លានដុល្លារ អាស្រ័យទៅលើការបំពេញការងាររបស់គេ។ ការមកដល់របស់កីឡាករ Fabinhoស្របពេលដែលការចាកចេញរបស់ Emre Can ដែលអស់កុងត្រាជាមួយLiverpool ។ Fabinho បាននិយាយថា៖ “នេះគឺជាអ្វីដែលខ្ញុំតែងតែចង់បាន។ Liverpool គឺជាក្រុមដ៏ធំមួយ ខ្ញុំពិតជារំភើបណាស់ដែលបានមករួមរស់ជាមួយLiverpool” ។

លោក JurgenKloppអ្នកចាត់ការទូទៅរូបនេះបាននិយាយថា: «Fabinhoគឺជាកីឡាករមានសមត្ថភាពនិងស្មារតីក្នុងការលេងកម្រិតខ្ពស់បំផុតនៅក្នុងមុខតំណែងមួយចំនួន។ Fabinhoបានបន្ថែមទៀតថា ខ្ញុំនឹងព្យាយាមបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ខ្ញុំនៅជាមួយក្លឹបនេះដោយសង្ឃឹមថា ខ្ញុំអាចឈ្នះពានរង្វាន់ជាមួយនឹងក្លឹបនេះផងដែរ។
កីឡាករខ្សែបម្រើរូបនេះបានចំណាយពេល៥រដូវកាលជាមួយក្លឹប Monaco ស៊ុតបាល់បាន ២៩គ្រាប់ក្នុងការបង្ហាញវត្តមាន ២២៥ ប្រកួត៕