Thursday, May 1, 2025
Homeកីឡាអន្ដរជាតិម៉េសស៊ីៈ អាហ្សង់ទីន មិនមែនជាតួឯក បាល់ទាត់ពិភពលោក២០១៨ ទេ

ម៉េសស៊ីៈ អាហ្សង់ទីន មិនមែនជាតួឯក បាល់ទាត់ពិភពលោក២០១៨ ទេ

មុនការប្រកួតបាល់ទាត់ពិភពលោក ២០១៨ ចូលមកដល់ ម៉េសស៊ី កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច​តែមួយគត់​របស់​អាហ្សង់ទីន បាននិយាយប្រាប់អ្នកគាំទ្រថា អាហ្សង់ទីន មិនមែនជាក្រុមល្អ និង មានសក្តានុពល បំផុតសម្រាប់​ឈ្នះ​ពានបាល់ទាត់ពិភពលោក ​២០១៨ នៅប្រទេសរុស្ស៊ីនោះទេ។

កីឡាករប្រធានក្រុមជម្រើសជាតិបានជម្រុញឲ្យមិត្តរួមជាតិរបស់ខ្លួន មានភាពប្រាកដប្រជាក្នុងការរំពឹងទុកទទួល​យក​លទ្ធផលការប្រកួតបាល់ទាត់ពិភពលោក ​ហើយក៏បានព្រមានផងដែរ ក្រុមមួយចំនួនដែលមានកៅអី​ទៅប្រកួតបាល់​ទាត់ពិភពលោក ២០១៨ គឺល្អជាងយើងផង។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ អាហ្សង់ទីន កីឡាករម៉េសស៊ី បាននិយាយថា៖” គ្រប់ៗគ្នាត្រូវតែដឹងថា អាហ្សង់ទីន មិនមែនជាក្រុមមួយដែលស្ថិតក្នុងក្រសែភ្នែករបស់ទស្សនិកជនសម្រាប់លើកពានបាល់ទាត់ពិភពលោកនោះទេ បើទោះជាក្រុមរបស់យើងមានកីឡាករល្អៗក៏ដោយ’’។

នៅពេលអ្នកកាសែតសួរថា តើអាហ្សង់ទីន អាចឈ្នះពានWorld Cup អត់?  ម៉េស៊ីបានឆ្លើយថា ៖’’ខ្ញុំនៅតែមានជំនឿ ទៅលើក្រុមរបស់ខ្ញុំ ។ យើងមានកីឡាករដែលមានទេពកោសល្យ​និងបទពិសោធន៍ ប៉ុន្តែយើងមិនផ្ញើសាថាក្រុមរបស់យើងល្អបំផុតនោះទេ ពីព្រោះវាមិនមែនជាការពិត”។

ម៉េស៊ីបានបង្ហាញចំណាប់អារម្មណ៍ទៅលើក្រុម៤ដែលមានអាទិភាពក្នុងការឈ្នះពានដែលក្នុងនោះមាន ក្រុមជម្រើសជាតិអាល្លឺម៉ង់ អេស្ប៉ាញ និង ប្រេស៊ីល បារាំង ផងដែរ។

RELATED ARTICLES