បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីក កាលពីរាត្រីថ្ងៃសៅរ៍ កីឡាករ រ៉ូណាល់ដូបានបញ្ចប់ភាពមន្ទិលសង្ស័យរបស់អ្នកគាំទ្រReal Madrid ថាលោកនឹងមិនចាកចេញទៅណាទេ។

នៅក្នុងអំឡុងពេលហែរពានយូហ្វាឆេមពានលីក នៅទីក្រុងMadrid កីឡាករសញ្ជាតិព័រទុយហ្គាល់ បាននិយាយ ទៅកាន់អ្នកគាំទ្រទាំងអស់ថា៖ “ជួបគ្នាឆ្នាំក្រោយណា!”។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បន្តទៀតថា ខ្ញុំមានមោនភាពខ្លាំងណាស់ ដែលបានលេងនៅក្លឹបធំជាគេក្នុងលោក ។ខ្ញុំនឹងបន្តនៅទីនេះយ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ។
Ronaldo បានផ្ទេរមកចូលរួមជាមួយ Real Madrid នៅឆ្នាំ២០០៩ ពីក្លឹបបិសាចក្រហម Manchester United ក្នុងតម្លៃកំណត់ត្រាពេលនោះ៨០លានផោន។ គិតទល់ពេលនេះបង្ហាញខ្លួនបាន៤៣៨ប្រកួត ទាត់បញ្ចូលទីបាន៤៥០គ្រាប់៕