សម្រាប់រដូវកាល២០១៧-១៨ កន្លងទៅ ខ្សែប្រយុទ្ធ Ronaldoរបស់ក្លឹបReal Madrid រកគ្រាប់បាល់សរុបទាំងលីក និងប្រទេសបានចំនួន៥០ គ្រាប់ ក្នុង៤៩ប្រកួត។
កីឡាករSalah របស់ក្លឹបហង្សក្រហមLiverpool រកគ្រាប់បាលសរុប៤៨គ្រាប់ ក្នុង៥៥ប្រកួត ទាំងក្នុងលីក និងប្រទេស ។
Salah រកបាន៣២គ្រាប់ក្នុង៣៨ប្រកួត បំបែកកំណត់ត្រាថ្មីមួយនៅប្រឺមីញេលីកជាកីឡាករផ្លាស់មកក្លឹបថ្មីដំបូង ដែលធ្វើបានល្អបែបនេះ។

ប្រៀបធៀបការស៊ុតបញ្ចូលទីរយៈពេល៩០នាទីគ្រប់ការប្រកួត
តង់ទី១ រ៉ូណាល់ដូរកបាន១៩គ្រាប់ ខណៈSalah រកបាន២៣គ្រាប់
តង់ទី២រ៉ូណាល់ដូរកបាន៣១គ្រាប់ ខណៈSalah រកបាន២៥គ្រាប់
ប្រៀបធៀបការស៊ុតបញ្ចូលទីក្នុងក្របខណ្ឌឆេមពានលីក
-រ៉ូណាល់ដូ អាយុ ៣៣ឆ្នាំ កម្ពស់១,៨៥ ម៉ែត្រ ចំណាយពេល ១០៨០នាទី ស៊ុតបាន ១៥គ្រាប់ គិតជាមធ្យម៧២នាទី ក្នុង១គ្រាប់ និងប្រើល្បឿន៣១គីឡូម៉ែត្រក្នុងមួយម៉ោង។
-Salahអាយុ ២៥ឆ្នាំ កម្ពស់១,៧៥ ម៉ែត្រ ចំណាយពេល ៨៩៩នាទី ស៊ុតបាន ១០គ្រាប់ គិតជាមធ្យម៩០នាទី ក្នុង១គ្រាប់ និងប្រើល្បឿន៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។
ការប្រើប្រាស់ជំនាញរកគ្រាប់បាល់បញ្ចូលទី ឆេមពានលីក
-រ៉ូណាល់ដូ ជំនាញប្រើជើងស្តាំ គឹស៊ុតបាន១០គ្រាប់ ជើងឆ្វេង៣គ្រាប់ និងក្បាល២គ្រាប់។
-Salah ជំនាញប្រើជើងឆ្វេងគឹស៊ុតបាន៩គ្រាប់ ជើងស្តាំ១គ្រាប់ ។
រ៉ូណាល់ដូកំពុងសម្លឹងឃើញពានឆេមពានលីកលើកទី៥ ក្នុងអាជីព ខណៈ Salah មិនទាន់ស្គាល់ជាតិពាននេះនៅឡើយទេ។