កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆាំ២០១៨ តុលាការអេស្ប៉ាញ បានសម្រេចកាត់ទោសឲ្យខ្សែប្រយុទ្ធ RadamelFalcaoដែលកំពុងលេងឲ្យក្លឹប Monaco ជាប់ទោស១៦ខែ និងពិន័យជាប្រាក់ជាង១០លាដុល្លារ ។
អតីតកីឡាករក្លឹបAt Madrid, Chelsea និង Man Utd ត្រូវបានរកឃើញថាបានគេងបន្លំពន្ធ ចំនួនជិតមួយលានដុល្លារក្នុងឆ្នាំ ២០១២ និង ជាង៥លានដុលារក្នុងឆ្នាំ ២០១៣។
យោងតាមច្បាប់របស់អេស្ប៉ាញបានចែងថាបុគ្គលណាដែល ជាប់ទោសក្រោម២ឆ្នាំ គឺមិនត្រូវជាប់ឃុំខ្លួននោះទេ តែត្រូវបង់ប្រាក់ពិន័យ។

នេះមិនមែនជារឿងចម្លែកទេសម្រាប់កីឡាករដែលមានរឿងអាស្រូវពាកព័ន្ធនឹងការបន្លំបង់ពន្ធនៅក្នុងប្រទេសអេស្ប៉ាញ។ កន្លងមក កីឡាករ ម៉េស៊ី នីម៉ា និង រូណាល់ដូក៏ធ្លាប់ជួបករណីបែបនេះដែរ។ គួររំឭកថាកីឡាករFalcaoធ្លាប់លេងឲ្យក្លឹប At Madrid កាលពីឆ្នាំ ២០១១ ដល់ ២០១៣។នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៥២គ្រាប់ក្នុងការបង្ហាញវត្តមាន៦៨ប្រកួត៕