ទោះបីលោក Maurizio ដឹកនាំក្លឹប Napoli ឈរលំដាប់ទី ២ក្នុងតារាង អ៊ីតាលីស៊េរី A យ៉ាងណាក៏ដោយ ទីបំផុតលោកនៅតែមិនអាចបន្តអង្គុយកៅអីគ្រូបង្វឹកបានតទៅទៀតបានទេ ហើយទីបំផុត ក្លឹបបានសម្រេចតែងតាំង លោក Carlo Ancelottiជាគ្រូបង្វឹកថ្មី ស្នងតំណែងលោកMaurizio ។
លោក Ancelottiវ័យ៥៨ឆ្នាំអតីតគ្រូបង្វឹកក្លឹបChelsea ទទួលបានកុងត្រារយៈពេល៣ឆ្នាំពីក្លឹបNapoli ។
លោក Ancelottiបាននិយាយថា៖’’ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានដឹកនាំក្លឹបខ្លាំងបែបនេះ’’ ។

Ancelottiជនជាតិអ៊ីតាលីបានចរចាជាមួយប្រធានក្លឹបលោក Aurelio De Laurentiisនៅទីក្រុងរ៉ូមកាលពីសប្ដាហ៍មុនហើយក៏យល់ព្រមទៅកាន់តំណែងខាងលើជំនួសលោក Mauricio ដែលចែកផ្លូវជាមួយ Napoli កាលពីថ្ងៃពុធ។
បុរសវ័យ៥៨ឆ្នាំបានទំនេរពីការងារមួយរយៈក្រោយត្រូវ Bayernបញ្ឈប់កាលពីខែកញ្ញា ឆ្នាំ២០១៧។ លើកចុងក្រោយដែលលោកដឹកនាំក្លឹបអ៊ីតាលីគឺក្នុងឆ្នាំ២០០៩ ដោយរួមរស់ជាមួយ Milan មុនចាកចេញទៅកាន់ Chelsea និង Real Madrid៕