មនុស្សឈឺខ្នង ក្រៅពីត្រូវព្យាបាលដោយថ្នាំ ឬកាយបំបាត់ហើយ នៅត្រូវដឹងអំពីវិធីរៀបឥរិយាបថតួខ្លួនឱ្យត្រូវ ដើម្បីមិនឱ្យខ្នងតានតឹង ដោយអ្នកជំនាញណែនាំដូចខាងក្រោម ៖
ឥរិយាបថអង្គុយ ៖
- អង្គុយឱ្យខ្នងទល់បង្អែក ប្រសិនចាំបាច់ អាចត្រូវប្រើខ្នើយតូចៗ ឬក្រណាត់ស៊កចូលចន្លោះក្រោយ ឬក្រោមខ្នងដែលមានភាពកោងទៅខាងមុខ។
 - តម្រង់ខ្នងផ្នែកខាងលើ និងកឱ្យត្រង់ មិនប្រឹងឱនចង្កាចុះរកតួខ្លួនបន្តិច។
 - ដាក់ស្មាធម្មតា មិនប្រឹង មិនលើក មិនចំកោងទៅខាងមុខ ឬទាញទៅខាងក្រោយ។
 - ដាក់ជើងទាំងសងខាងរាបនឹងកម្រាល ដោយឱ្យក្បាលជង្គង់ស្ថិតនៅស្របនឹងត្រគាក។
 

ឥរិយាបថឈរ ៖
- គួរបញ្ឈរក្បាលឱ្យត្រង់ខណៈមើលទៅខាងមុខ។
 - ពើងទ្រូង និងទាញស្មាទៅខាងក្រោយបន្តិច និងមិនប្រឹង។
 - បង្រួមក្បាលពោះនិងទប់វាក្នុងខណៈដកដង្ហើមធម្មតា។
 - ឈរឱ្យជើងទាំងសងខាងស្របគ្នា និងដាក់ទម្ងន់ឱ្យស្មើគ្នា។
 - ជង្គង់ត្រូវបញ្ឈរឱ្យត្រង់ មិនងកោង។
 - ពេលឈរផ្អែកជញ្ជាំង ត្រូវឱ្យក្បាល ស្លាបប្រជៀវ និងគូទឱ្យប៉ះជញ្ជាំង ចំណែកឆ្អឹងលើកញ្ចូញគូទគួរនៅឆ្ងាយពីជញ្ជាំងបន្តិច ដើម្បីឱ្យដៃស៊កចូលបាន។
 - កែងជើងទាំងសងខាងត្រូវនៅឆ្ងាយពីជញ្ជាំងប្រមាណ ១០-២០សង់ ទីម៉ែត្រ។
 - ពេលដើរត្រូវព្យាយាមរក្សាជំហររបស់ឆ្អឹងខ្នងនោះ នឹងធ្វើឱ្យខ្នងមិនតានតឹង ៕
 
