Wednesday, February 25, 2026
Homeចរាចរណ៍ស្នងការ បញ្ជាបញ្ឈប់ដាក់គោលដៅ​ត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍លើផ្លូវលំ

ស្នងការ បញ្ជាបញ្ឈប់ដាក់គោលដៅ​ត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍លើផ្លូវលំ

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឱ្យមន្ត្រីនគរបា លចរាចរណ៍ បញ្ឈប់សកម្មភាពដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅលើផ្លូវលំ (ផ្លូវដី) បើទោះបីគោលដៅនោះ គ្រាន់តែអប់រំណែនាំពលរដ្ឋ មិនផាកពិន័យក៏ដោយ ម៉្យាងក៏គ្មានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ ដើម្បីឱ្យដាក់គោលដៅលើផ្លូវលំនោះដែរ។

ការចេញបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមហាជននៅលើបណ្តាញសង្គម ចែកចាយរូបភាពនគរបាលចរាចរណ៍ស្រុកសន្ទុក ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ស្ថិតនៅចំណុចភូមិវាំងខាងជើង ឃុំតាំងក្រ សាំង ស្រុកសន្ទុក ខេត្តកំពង់ធំ (លើផ្លូវលំ) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នកសារព័ត៌មាន ផេកហ្វេសប៊ុក មួយចំនួន បានចុះផ្សាយខ្លឹមសារពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ស្រុកសន្ទុក ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ស្ថិតនៅចំណុចភូមិ វាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អ្នកនាំពាក្យ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូននិយមបណ្តាញសង្គម មេត្តា ជ្រាបថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ប្រា កដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរមធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំ ណែនាំតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំ ឱ្យចុះរឹតបន្តឹងលើផ្លូវលំ (ផ្លូវដី) នោះដែរ។

ដូចនេះស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែម ដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ ឱ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិ តែប៉ុណ្ណោះ…៕

RELATED ARTICLES