Sunday, February 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកឃ្លាំមើលថា លិខិតតវ៉ាប្រឆាំងថៃ ឈ្លានពានកាន់កាប់ទឹកដីកម្ពុជា គ្មានប្រសិទ្ធភាព

អ្នកឃ្លាំមើលថា លិខិតតវ៉ាប្រឆាំងថៃ ឈ្លានពានកាន់កាប់ទឹកដីកម្ពុជា គ្មានប្រសិទ្ធភាព

ភ្នំពេញ ៖ ក្រោយពេលដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតតវ៉ាបន្ថែមទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ជាបន្ត បន្ទាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ នោះ អ្នកឃ្លាំមើល បានលើកឡើងថា លិខិតតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជា នេះ គ្មានប្រសិទ្ធភាពនោះទេ គឺលុះត្រាតែកម្ពុជា ពន្លឿនប្តឹងថៃ ទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ទើបមានប្រសិទ្ធភាព ឬ មានសង្ឃឹមទាមទារទឹកដីខ្មែរ ត្រឡប់មកវិញបាន ។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មិនមែនជាលើកទី១ ទេ ដែលកម្ពុជា ចេញលិខិតតវ៉ា គឺមានយ៉ាងតិច ៧០០ដងទៅហើយ ចាប់តាំងពីថៃ ប្រើកម្លាំងទ័ព ឈ្លានពានកម្ពុជា ។ ប៉ុន្តែការព្យាយាមចេញលិខិតតវ៉ា ប្រឆាំងថៃ ជាហូរហែនេះ លោកយល់ថា គ្រាន់តែជានយោបាយបន្លំភ្នែករាស្រ្ត បិទបាំងកម្សោយមេដឹកនាំប៉ុណ្ណោះ ព្រោះលិខិតតវ៉ានេះ មិនអាចបញ្ឈប់សកម្មភាពឈ្លានពានពង្រីកទឹកដីរបស់ភាគីថៃ បានទេ ដរាបណារដ្ឋាភិបាល មិនព្រមដាក់ពាក្យប្តឹងថៃ ជាផ្លូវការ ទៅតុលាការអន្តរជាតិទេនោះ។ ដូច្នេះលោកមិនជំទាស់ទេ ក្នុងការតវ៉ាទៅថៃ ប៉ុន្តែកុំភ្លេចបញ្ជូនសំ ណុំរឿងព្រំដែន ប្តឹងថៃ ទៅតុលាការអន្តរជាតិ ឱ្យជួយដោះស្រាយ ព្រោះកម្ពុជា គ្មានជម្រើសអ្វីក្រៅពីពន្លឿនប្តឹងថៃ ទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស  ២៣ តុលា នោះទេ ទើបមានសង្ឃឹមទាមទារទឹកដីខ្មែរ ត្រឡប់មកវិញ។

 លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងកំណត់ទូតរបស់ក្រសួងការបរទេស ផ្ញើទៅថៃ ច្រើនលើក លោកអ្នកនាំពាក្យរដ្ឋាភិបាល ប៉ែន បូណា នោះ គាត់ថា ប្រមាណ

ដងហើយ ផ្ញើតវ៉ាទៅថៃ មកដល់ពេលហ្នឹង វានៅតែអត់ប្រសិទ្ធភាព ប៉ុន្តែកុំឈប់ផ្ញើ នៅតែផ្ញើអ៊ីចឹងទៅ តែកុំធ្វើការងារងាប់ក្រឡា អង្គុយតែផ្ញើលិខិតទៅគេ ព្រោះផ្ញើហ្នឹងវាអត់មានប្រសិទ្ធភាព ។ ហេតុដែលអត់ប្រសិទ្ធ ភាពហ្នឹង ដោយសារអី? ដោយសារសៀម ហ្នឹងអត់បានយកកិច្ចព្រមព្រៀងដែលកន្លងទៅ ជាមួយកម្ពុជា ទាំងប៉ុន្មានលើកហ្នឹង យកមកដាក់ក្នុងការដោះស្រាយបញ្ហាទេ ហើយរំលោភកិច្ចព្រមព្រៀងហើយ ថែមទាំងរំលោភច្បាប់អន្តរជាតិ មកឈរជើងក្នុងទឹកដីខ្មែរ ទាំងខុសច្បាប់ ហើយពង្រីកការឈ្លានពានរាល់ថ្ងៃ នៅក្នុងទឹកដីខ្មែរ ។ ម៉្លោះហើយ ធ្វើទៅ ធ្វើការតវ៉ាតាមលិខិតការទូតទៅ បានធ្វើលិខិតហ្នឹង វាជាតឹកតាងដែរ បញ្ជាក់ភ័ស្តុតាងដែរថា ថ្ងៃនេះ សៀម បំពាននៅកន្លែងនេះ តំបន់នេះ ខេត្តនេះ ភូមិនេះ ស្រុកនេះ សង្កាត់នេះ អីអ៊ីចឹង យើងសរ សេរអ៊ីចឹងទៅ សរសេរឲ្យលម្អិត ពាក់ព័ន្ធនឹងរឿងហ្នឹង ហើយតវ៉ា ។ ឯកសារតវ៉ា ជាឯកសារផ្លូវការ របស់ក្រសួងការបរទេស ចេះតែធ្វើការតវ៉ាអ៊ីចឹងទៅ ហើយត្រូវធ្វើរបាយការណ៍បញ្ជាក់អំពីការតវ៉ាលម្អិតដែរ ក្នុង១ខែ ម្ដងអីអ៊ីចឹងទៅ ដើម្បីប្រមូលឯកសារហ្នឹង ចងក្រងក្នុងគោលដៅប្ដឹងថៃ ទៅតុលាការអន្តរជាតិ ហើយទៅបកអាក្រាតថៃ នៅលើវេទិកាធំៗ ។ ការតវ៉ាការទូត តាមលិខិតតវ៉ាហ្នឹង និយាយទៅ វាមានប្រយោជន៍ ។ ប្រយោជន៍ទី១ គឺមិនឲ្យមានការឡើងកម្តៅ អាហ្នឹងហៅថា ការតវ៉ាការទូតបែបត្រជាក់ តែវាឲ្យមានប្រសិទ្ធភាព ស្ថានភាពបច្ចុប្បន្នហ្នឹង វាមិនមានប្រសិទ្ធភាពអីទេ ដោយសារថៃ វាអត់គោរពកិច្ចព្រមព្រៀង និងអត់គោរពច្បាប់អន្តរជាតិ“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ជាមួយគ្នាហ្នឹង ក្រសួងការបរទេស ហើយ និងអ្នកការទូតខ្មែរហ្នឹង ត្រូវតែបកអាក្រាតថៃ ឈ្លានពានកម្ពុជា នៅកន្លែងនេះ កន្លែងនោះ ពង្រីកការឈ្លានពានអីអ៊ីចឹងទៅ នៅតាមវេទិកាអន្តរជាតិ ដូចជា វេទិកាអង្គការសហប្រជាជាតិ វេទិកាអាស៊ាន វេទិកាកិច្ចព្រមព្រៀងក្រុងប៉ារីស និងវេទិកាប្រជុំកំពូលអន្តរជាតិ មួយចំនួនទៀត ហើយក្រៅពីកិច្ចប្រជុំកំពូល គឺវេទិកាដោយឡែក ដូចជាអ្នកការទូតខ្មែរ ទៅជួបអ្នកនេះ ទៅជួបអ្នកនោះ ត្រូវតែអង្គុយបកអាក្រាតថៃ មានឯកសារ ឲ្យគេមើលទៅ កុំនិយាយតែមាត់ទទេ ។ អ៊ីចឹងជាការតវ៉ាការទូត បកអាក្រាតថៃ ហ្នឹង ដើម្បីកុំឲ្យថៃ ហ្នឹង គឃ្លើនថែមទៀត ហើយឲ្យអន្តរ ជាតិ ជួយដាក់សម្ពាធថៃ ដកកងទ័ពចេញពីកម្ពុជា អីអ៊ីចឹង ហើយដោយឡែកពីហ្នឹង ក៏យើងត្រូវប្ដឹង ដូចខ្ញុំបញ្ជាក់ជូនមិញដែរហ្នឹង ប្ដឹង! ប្រមូលភ័ស្តុតាង ប្រមូលឯកសារ ចងក្រងប្ដឹងថៃ ទៅតុលាការអន្តរជាតិ ។ ដូច្នេះដើម្បីឲ្យមានប្រសិទ្ធភាព មិនមែនតវ៉ាតាមលិខិតការទូត តែម្យ៉ាង ងាប់ក្រឡាអ៊ីចឹងទេ អាហ្នឹងវាអត់ប្រសិទ្ធភាពទេ ដែលក្រៅពីលិខិតការទូតហ្នឹង ត្រូវតែបកអាក្រាតថៃ នៅលើវេទិកាធំៗ នៃកិច្ចប្រជុំអន្តរជាតិ ឬក៏ជំនួបកំពូលនានា ជាមួយនឹងអ្នកការទូតអន្តរជាតិ ដើម្បីបកអាក្រាតថៃ ជួយដាក់សម្ពាធថៃ ដកងទ័ពចេញពីកម្ពុជា ហើយទី៣ យើងប្ដឹងថៃ ទៅតុលាការអន្តរជាតិ ។ អាហ្នឹងហើយ សុទ្ធតែជាសម្ពាធ ហើយមើលដែរ មើលការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដែរ តើភាសានយោបាយស្រួចស្រាល់ឬទេ? ការតាំងចិត្ត តាំងស្មារតីស្រួចស្រាល់ឬទេ? ហើយយន្តការទេ្វភាគីក្នុងការទាមទារឲ្យថៃ ចូលតុចរចាហ្នឹង វាពិបាកហើយ ក្នុងពេលបច្ចុ ប្បន្ន ព្រោះថៃ គឃ្លើនខ្លាំងណាស់ តែកុំបោះបង់ ចរចាក៏វាមិនខុសដែរ ។ អ៊ីចឹងបានកន្លងទៅ យើងធ្លាប់ផ្ដល់យោបល់ជូន ៣ចំណុចហ្នឹង ទី១ គឺបន្តការចរចាទ្វេភាគី ជាមួយថៃ ទៅ តែកុំព្រមព្រៀងតាមការចង់បានរបស់ថៃ ខុសក្បួនច្បាប់អន្តរជាតិ ។ ទី២ ធ្វើកំណត់ទូតដដែល បន្តធ្វើ ដើម្បីកាត់បន្ថយភាពតានតឹងមួយចំនួនដែរ ហើយក៏ជាការកសាងឯកសារ ភ័ស្តុតាងបន្ថែម ពីរឿងថៃ ឈ្លានពាន ព្រោះលិខិតការទូត ចង់បញ្ជាក់ត្រង់ចំណុចហ្នឹង ។ ទី៣ តវ៉ាចំពោះមុខថៃ ឈ្លានពានហ្នឹង ដូចខ្ញុំបញ្ជាក់ជូនមិញអ៊ីចឹង គឺតវ៉ាតាមការដាក់សម្ពាធនៅវេទិកាអន្តរជាតិ បកអាក្រាតថៃ លើវេទិកាធំៗអន្តរជាតិ ហើយទី៤ គឺប្ដឹងថៃ ។ ធ្វើការងារ បីបួនចំណុចហ្នឹងទៅ ហើយបើថា មិនហ៊ានប្ដឹងថៃ អាហ្នឹងថៃ ហ៊ានគឃ្លើន ។ យើងប្ដឹង បានន័យថា យើងអត់ចង់ឈ្លោះ យើងអត់ចង់ប្រើអាវុធ បានយើងប្ដឹង…” ។

 ស្របនឹងការលើកឡើងរបស់លោក ម៉ែន ណាត ខាងលើនេះដែរ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌ លខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ (អតីតគណបក្សប្រឆាំង) និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានលើកឡើងថា លិខិតតវ៉ាប្រឆាំងថៃ ជាថ្មីទៀត របស់រដ្ឋាភិបាលកម្ពុជា គឺគ្មានប្រសិទ្ធភាព និងមិនអាចទាមទារ ការពារទឹកដីខ្មែរ បាននោះទេ ។ លោកពន្យល់ថា ទោះបីរដ្ឋាភិបាល ព្យាយាមចេញលិខិតរាប់ពាន់ច្បាប់ ក៏ថៃ មិនយកចិត្តទុកដាក់ ឬមិនខ្វល់ដែរ ជាក់ស្តែង ថៃ បន្តសកម្មភាពរាយលួសបន្លា និងដាក់កុងតឺន័រ រំលោភចូលដីខ្មែរ រហូត ។ ដូច្នេះអ្វីដែលសំខាន់ បើរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាមានឆន្ទៈចង់ទាមទារ និងការពារទឹកដីខ្មែរ មែន ជម្រើសមានតែមួយគត់ គឺត្រូវប្តឹងថៃ ទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ១៩៩១។

  សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកឃ្លាំមើល និងអតីតសមាជិសភា នៃអតីតបក្សប្រឆាំង ខាងលើនេះ បានធ្វើឡើងក្រោយពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ តវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្ត បន្ទាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ដែលថៃ បានឈ្លានពាន កាន់កាប់ ដោយបានលើកឡើងថា តាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបានយោធាថៃ វាយកម្ទេច បំផ្លិចបំផ្លាញ នៅតំបន់បឹងត្រកូន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និង៣៦ ក្នុងស្រុកថ្មពួក, មានការជីកប្រឡាយនិងសាងសង់ផ្លូវ មួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៦ និង ៤៧ ជាដើម ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ២០/២០២៦ កបទ.សអ ចុះថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ដីពី “កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ” មានខ្លឹមសារទាំងស្រុងថា “ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ជាបន្តបន្ទាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមាន ជ័យ នៃប្រទេសកម្ពុជា ដែលថៃ បានកាន់កាប់។ ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីមានបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបានយោធាថៃ វាយកម្ទេច បំផ្លិចបំផ្លាញ នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវ មួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក។

 សកម្មភាពទាំងនេះ ដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់ នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ ហេតុនៃកិច្ចប្រជុំពិសេស របស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

  រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ ដោយសន្តិវិធី និងមិត្តភាព ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនេះ ប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែន មិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ“ ។

 ក្រៅពីសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដូចខាងលើនេះដែរ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ថា ទន្ទឹមនឹងដៃម្ខាង ដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្ម លើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមយន្តការនានា ដែលរួមមាន តាមរយៈ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈ កម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

 លោក ប៉ែន បូណា បន្តថា កម្ពុជា ក៏បានតវ៉ាជាបន្តបន្ទាប់ ប្រឆាំងរាល់សកម្មភាព រំលោភបំពាននានានៅក្នុងតំបន់ដែលភាគីថៃ ឈ្លានពានកាន់កាប់ខុសច្បាប់ ដោយប្រើកម្លាំងយោធា។ ជាក់ស្តែង អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយឬបំភ្លឺ ឆ្លើយតបផ្សេងៗ គ្រប់ទម្រង់ សរុបចំនួនជិត ៧០០លើក និងការឆ្លើយតប ក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជា ដោយផ្ទាល់មាត់ តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាពរបស់អ្នកនាំពាក្យ ជាប្រចាំថ្ងៃ ចំនួនជិត ២០០លើក ៕ កុលបុត្រ

RELATED ARTICLES