Wednesday, January 21, 2026
Homeទេសចរណ៍កម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព

កម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព

ភ្នំពេញៈ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺ ឆ្លើយតប ស្តីពីការណែនាំការធ្វើដំណើរមកកម្ពុជា និងការបង្ហាញផែនទីដែលបានផ្សព្វផ្សាយថ្មីៗនេះ ដោយបណ្តាស្ថានទូតប្រទេសជាមិត្ត ប្រ ចាំនៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មាននិងការបង្ហាញផែនទីផ្សព្វ ផ្សាយ នាពេលកន្លងមក អាចបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេ សភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាពទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ ដែលបានលើកឡើង គឺមានលក្ខណៈកំណត់នៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជាការសន្និដ្ឋានអំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទេ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរ ជាបន្តបន្ទាប់ឥតដាច់ ក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងទេសចរណ៍ តែងតែបើកចំហក្នុងកិច្ចសហប្រតិបត្តិការ និងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងទេសចរណ៍ និងសភាពការណ៍ពិត ដើម្បីធានាបានថា ព័ត៌មានដែលបានផ្សព្វផ្សាយ មានភាពត្រឹមត្រូវ តុល្យភាព និងគាំទ្រដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិ ភាព។ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន អង្គទូត បរទេសប្រចាំកម្ពុជា អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបនិងចូលរួមផ្សព្វផ្សាយប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់៕

RELATED ARTICLES