Sunday, January 11, 2026
Homeចរាចរណ៍បើកឡានឡើងសួន បុកប៉ាណូ ក្រឡាប់ផ្ងារជើង

បើកឡានឡើងសួន បុកប៉ាណូ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន រេចង្កូតឡើងសួនផ្លូវ រួចបន្តទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្ម បាក់ទ្រេត ១ដើម ចំណែករថយន្ត ក្រឡាប់ផ្ងារជើង ខូចខាតធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2080 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ 6A ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកប៉ាណូផ្សាយពាណិជ្ជកម្ម បណ្តាលឱ្យបាក់ទ្រត ចំនួន១ដើម ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើង ខូចខាតធ្ងន់ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះ ម្ចាស់រថយន្ត បានប្រមូលយកសម្ភារៈមានតម្លៃ ចេញពីក្នុងរថយន្ត រួចគេចពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅ ពេលក្រោយ៕

RELATED ARTICLES