ខេត្តព្រះសីហនុ ៖ ទីតាំងហាងលក់ទំនិញថៃ យីហោ 7-Eleven ដែលបើកអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ទាំង៧ទីតាំង ត្រូវបានម្ចាស់អាជីវកម្ម សម្រេចចិត្តទម្លាក់ស្លាកចេញអស់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ទីតាំងហាងលក់ទំនិញថៃ 7-Eleven ដែលត្រូវបានរុះរើទម្លាក់ស្លាកយីហោ រួមមាន ១-ហាង 7-Eleven អូរសម្អាត ២-ហាង 7-Eleve ផ្សារលើ ៣-ហាង 7-Eleven កំពង់ផែ ៤-ហាង 7-Eleven ទំនប់រលក ៥-ហាង 7-Eleven អូរ៣ ៦-ហាង 7-Eleven អូរត្រេះ និង៧-ហាង 7-Eleven វាលរេញ។


យោងតាមប្រភពម្ចាស់អាជីវកម្ម ដែលជាប្រតិបត្តិករទីតាំងហាង 7-Eleven ទាំង៧ខាងលើ បានលើកឡើងថា ការដែលមិនទាន់បានបញ្ឈប់ភ្លាមៗគម្រោងនេះកន្លងមក ដោយសារតែពាក់ព័ន្ធនឹងកិច្ចសន្យា និងកុងត្រាផ្សេងៗ ប៉ុន្តែពេលនេះ លែងរង់ចាំទៀតហើយ គឺបញ្ឈប់កិច្ចសន្យា និងកុងត្រាពាក់ព័ន្ធទាំងអស់ ទោះត្រូវខាតបង់ប្រាក់ច្រើនក៏ដោយ ព្រោះពួកគាត់មិនត្រូវការប្រាក់ចំណូលបង្កប់ដោយឈាម និងទឹកភ្នែកប្រពលរដ្ឋខ្មែរ នោះទេ៕





