Friday, December 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្រីស្អាត ពាក់ព័ន្ធឆបោក

ឃាត់ខ្លួនស្រីស្អាត ពាក់ព័ន្ធឆបោក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវឃាត់ខ្លួននារីរូបស្រស់ម្នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធករណីឆបោក និងសម គំនិតក្នុងអំពើឆបោកប្រាក់។

នារីសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុត សុផាត អាយុ២៤ឆ្នាំ មានលំនៅ ផ្ទះលេខ៨ ផ្លូវបេតុង ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានបង្ហើបប្រាប់ថា ការឃាត់ខ្លួនស្ត្រីខាងលើនេះ គឺជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាបញ្ជាឱ្យជនសង្ស័យចូលខ្លួន ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទឆបោកនិងសមគំនិតក្នុងអំពើឆបោក ប្រព្រឹត្តនៅចំណុចផ្ទះលេខ៨ ផ្លូវបេតុង ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៣៧៧ និងមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ៕

RELATED ARTICLES