ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី ទិញឬលក់ផ្ទះ/ដីឡូតិ៍ គម្រោងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៥។



បើតាមក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំ បានប្រកាន់យកវប្បធម៌សន្ទនា និងបានពិ គ្រោះគ្នា ប្រកបដោយស្មារតីយោគយល់ ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយ ពន្លឿន ការងារសាងសង់ផ្ទះ ការចាក់បំពេញដីឡូត៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ និងអាទិភាពរបស់គម្រោង។


គួរបញ្ជាក់ថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អាដែលមានទីតាំងស្ថិតនៅភូមិជ្រៃ មួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៕


