Thursday, September 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរើសបានកាំភ្លើង ប្រគល់ជូនសមត្ថកិច្ច

រើសបានកាំភ្លើង ប្រគល់ជូនសមត្ថកិច្ច

ខេត្តបាត់ដំបងៈ បុរសម្នាក់ រើសបានកាំភ្លើងវែង ១ដើម និងបង់១ នៅក្នុងចម្ការ ក៏បានយកទៅប្រគល់ជូនសមត្ថកិច្ច។

ករណីរើសបានកាំភ្លើង ១ដើមនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីចម្ការ ១កន្លែង ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។

អាវុធដែលត្រូវបានប្រជាពលរដ្ឋរើសបាននៅក្នុងចម្ការ យកមកប្រគល់ជូនសមត្ថកិច្ច ជាប្រភេទកាំភ្លើងវែង AK-47 និងបង់ ចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ថា អាវុធ ១ដើម ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ជាប្រភេទអាវុធ AK-47 ដែលសេសសល់តាំងពីសម័យសង្គ្រាម ហើយក្នុងនោះក៏មានបង់ ១ដែរ ប៉ុន្តែមិនមានគ្រាប់ទេ។

សមត្ថកិច្ចបានបន្ថែមថា អាវុធជាប្រភេទ AK-47 ខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញ ក៏បានយកមកប្រគល់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតោក ដើម្បីរក្សាទុក៕

RELATED ARTICLES