ភ្នំពេញ ៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ ជិត៤០លានដុល្លារ ទិញ-លក់ដី ជាង២០០ហិកតារ នៅខេត្តកំពត។

បើតាមការឱ្យដឹងរបស់សមត្ថកិច្ច គឺជនសង្ស័យឈ្មោះ អូវឺមេត ផូលឺសចូហានណេសចូសេភឺស ដែលត្រូវបានឃាត់ខ្លួន ពេលមកដល់កម្ពុជា ពាក់ព័ន្ធនឹងបទឆបោកប្រាក់ រាប់សិនលានដុល្លារអាមេរិក ពីជនរងគ្រោះ ជុំវិញការទិញ-លក់ដី ២២១ហិកតារ នៅខេត្តកំពត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យជនបរទេសរូបនេះ បានរៀបចំគម្រោងសហការគ្នាជាមួយជន សង្ស័យម្នាក់ ដែលជាអ្នករកស៊ីដីធ្លី ដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ ពីជនរងគ្រោះ ជាច្រើនករណី គឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ីជនរងគ្រោះ ដោយ ទទួលបានប្រាក់ប្រមាណជិត ៤០លានដុល្លារអាមេរិក៕