ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងនោះ បានជួបប្រមូលផ្តុំគ្នានៅក្នុងដីឡូមួយកន្លែង ប្រើប្រាស់គ្រឿងញៀន។

ការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីឡូតិ៍ទុកចោល១កន្លែង តាមផ្លូវលេខ៥៩២ ក្រុមទី៦៧ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមមាន ទី១-ឈ្មោះមុត សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២-ឈ្មោះក្រាញ់ គង់គៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៣-ឈ្មោះម៉ៅ ចាន់នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៤-ឈ្មោះហេង ហ៊ុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៥-ឈ្មោះចាន់ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៦-ឈ្មោះដួន ដៀន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៧-ឈ្មោះប៊ុន សុថាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ និងទី៨-ឈ្មោះលី សាវ៉ុន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដើម្បីពង្រឹងអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅវេលាម៉ោង១១ និង៣០នាទី ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចដីឡូតិ៍ទុកចោល ផ្លូវលេខ៥៩២ ក្រុមទី៦៧ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន៨ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕