Wednesday, September 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទេរអ្នកទោស២០០នាក់ ចេញពីគុកខេត្តកណ្តាល

ផ្ទេរអ្នកទោស២០០នាក់ ចេញពីគុកខេត្តកណ្តាល

ភ្នំពេញ ៖ ទណ្ឌិតប្រមាណជាង ២០០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលយុវនីតិសម្បទា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីកាត់បន្ថយភាពចង្អៀតណែន។

យោងតាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ថា នៅពន្ធនា គារខេត្តកណ្តាល ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរ បាលជាតិ រួមគ្នានឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ របស់ខេត្តកណ្តាល បានធ្វើការផ្ទេរនិងដឹកជជញ្ជូនជនជាប់ឃុំ ចំនួន២០១នាក់ ចេញពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលយុវនីតិសម្បទា ស្ថិតក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីកាត់ បន្ថយភាពចង្អៀតណែន។

ប្រភពដដែល បន្តថា ដំណើរការផ្ទេរអ្នកទោសចេញពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលយុវនីតិសម្ប ទានេះ ធ្វើឡើងក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ៕

RELATED ARTICLES