Tuesday, August 26, 2025
Homeតារាខ្មែរអឿន ស្រីមុំ ព្រមានកាត់កាល់ចោល អ្នកណាបន្តទិញរបស់ចោរសៀម

អឿន ស្រីមុំ ព្រមានកាត់កាល់ចោល អ្នកណាបន្តទិញរបស់ចោរសៀម

ភ្នំពេញ ៖ តារាចម្រៀង អឿន ស្រីមុំ បានបង្ហាញនូវអារម្មណ៍ឈឺចាប់ ក្នុងនាមជាពលរដ្ឋខ្មែរ ចំពោះទង្វើរបស់ទាហានចោរសៀមឈ្លានពាន ដែលមិនត្រឹមបាញ់ផ្លោង ទម្លាក់គ្រាប់ពីយន្តហោះប៉ុណ្ណោះទេ ថែមទាំងប្រើផ្សែងពុលពាញើមកលើទាហាននិងពលរដ្ឋខ្មែរ យ៉ាងសាហាវព្រៃផ្សៃ អមនុស្សធម៌ ទើបតារាចម្រៀងរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ឈប់ទិញនិងប្រើប្រាស់ទំនិញរបស់សៀម ដោយព្រមានថា “បើនៅបន្តទិញរបស់អា ចោរសៀម ខ្ញុំកាត់កាល់ចោល កុំថាខ្ញុំកាច”។

នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ តារាចម្រៀង អឿន ស្រីមុំ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ថៃ វានៅបន្តបាញ់ផ្សែងពុល មកលើទាហានខ្មែរយើងរាល់ថ្ងៃ អាចោរសៀម ថោកទាប! ទុកសីលមួយឡែកសិន ជេរវាសិន បាបក៏បាបចុះ ទ្រាំមិនបានទេខ្ញុំ…”។

តារាចម្រៀង អឿន ស្រីមុំ បានសរសេរបន្ថែមថា “សូមបងប្អូនមេត្តាឈប់ទិញរបស់អាចោរសៀម ទៀតទៅ បើនៅបន្តទិញ មិនស្តាប់ ខ្ញុំកាត់កាល់ចោល កុំថាខ្ញុំកាច…”។

ជាមួយនេះ តារាចម្រៀង អឿន ស្រីមុំ បានធ្វើការចែករំលែកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាបាទក្រហមកម្ពុជា ដែលបានថ្លែងនាពេលចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់ពរំដែនកម្ពុជា-ថៃ បង្ហាញពីអារម្មណ៍ឈឺចាប់ចំពោះទង្វើរបស់ចោរសៀម ដែលប្រព្រឹត្តបំពានមកលើកងទ័ពនិងពលរដ្ឋខ្មែរ ។ ជាមួយនេះ សម្តេច បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់របស់ចោរសៀមទៀត។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកក្នុងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា “…យើងស្អប់អាសៀម ស្អប់ទាំងសម្ភារៈវាទាំងអស់ ព្រោះរបស់អាសៀម គឺយើងដាច់ខាត គឺយើងមិនយកវា មកប៉ះជាន់ទឹកដីរបស់យើងទេ។ អ៊ីចឹងទេ សូមអំ ពាវនាវដល់បងប្អូនទាំងអស់ ពុកម៉ែ បងប្អូន បើមានកូនចៅទាំងអស់ ដែលអ្នកខ្លះជួនកាលគាត់មិនយល់ គាត់អាចលួចចូល ទៅធ្វើការនៅទឹកដីថៃទៀត អ៊ីចឹងទេ គឺសូមពុកម៉ែ បងប្អូនទាំងអស់ ដែលមានកូន មានចៅ ដែលលួចទៅធ្វើការ ចូលទៅដីសៀមទៀត បើសិនជាមាន ហាមឃាត់ដាច់ខាត ព្រោះឥឡូវនេះ វាកំពុងតែធ្វើបាបបងប្អូនពលករយើងធ្វើការនៅប្រទេសសៀម វាកំពុងតែធ្វើបាប ហើយសំខាន់បំផុត គឺវាធ្វើបាបតែពលករខ្មែរយើង នៅមួយចំណែកណា។ ប៉ុន្តែឥឡូវឃើញចេញមកបានច្រើនហើយ អ៊ីចឹងអ្នកដែលបានមកហើយ រួចផុតពីអាក្រញាំពួកអាសៀមហើយ កុំឱ្យនាំគ្នាលួចចូលទៅទៀត ការងារនៅប្រទេសកម្ពុជាយើង គឺនៅច្រើនណាស់។ ហើយថ្ងៃនេះដែរ គឺខ្ញុំសូមកោតសរសើរដល់បងប្អូនគ្រួសារកងទ័ពទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានលះបង់គ្រប់វិនាទី ដែលលះបង់ឱ្យកូន ឱ្យប្តី ទៅចូលរួមជាកងយោធពលខេមរភូមិន្ទ គឺតស៊ូយ៉ាងអង់អាចក្លាហានបំផុត ដើម្បីវ៉ៃអាសៀមឈ្លានពាន ព្រោះមហិច្ឆតាអាសៀមឈ្លានពាននេះ ដូចកន្លងមកហើយនេះ ឃើញហើយ អ៊ំពូមីង បងប្អូនទាំងអស់ គឺត្រូវតែជម្លៀសពីនោះមក ទាំងប្រជាពលរដ្ឋ ទាំងគ្រួសារទ័ព ព្រោះវាមានអាយន្តហោះទម្លាក់គ្រាប់បែក អាដ្រូនសព្វគ្រប់ទាំងអស់ មហិច្ឆតារបស់វា គឺវាចង់បានប្រាសាទយើងទាំងអស់»។

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បន្តថា «ហើយខ្ញុំសូមថ្លែងអំណរគុណហើយ អំណរគុណទៀត ដល់គ្រួសារទ័ពទាំងអស់ បានន័យថា ហ៊ានលះបង់កូន លះបង់ប្តី លះបង់ក្រុមគ្រួសារទាំងអស់ ដែលហ៊ានលះបង់ឱ្យទៅសមរភូមិមុខ ហើយក៏សូមកោត សរសើរនូវយុទ្ធជនទាំងអស់ មេបញ្ជាការទ័ព ពីលើដល់ក្រោម គឺហ៊ានតតាំងជាមួយអាសៀមហ្នឹង ទោះបីយើងមានសម្ភារៈតិចក៏ដោយ ហើយវាមានសុទ្ធតែទំនើបៗក៏ដោយ ប៉ុន្តែតស៊ូ អង់អាចក្លាហានបំផុត គឺខ្ញុំសូមកោតសរសើរហើយ កោតសរសើរទៀត ហើយសូមបងប្អូននៅសមរភូមិមុខ ប្រឹងប្រែងតទល់ជាមួយនឹងពួកអាសៀមឈ្លានពាន ដោយសារនៅសមរភូមិក្រោយ ក៏សូមកោតសរសើរដល់ទូទាំងប្រទេស គឺខ្មែរយើងសហការគ្នាល្អណាស់ រួបរួមគ្នាល្អណាស់ ទោះបីមានតាមលទ្ធភាពជួយតិចក្តីច្រើនក្តី ដែលមាន១ក្រុមៗ យកមកចែកពួកកងទ័ពយើង នៅតាមខេត្តមួយចំនួន គឺសហការគ្នាល្អណាស់ ឱ្យតែមានសង្គ្រាម នេះហើយដែលឱ្យកងទ័ពជួរខាងមុខ មានចិត្តអង់អាចក្លាហាន បើសិនជាយើងអត់មានសាមគ្គីភាពគ្នា នៅសមរភូមិខាងក្រោយទេ ក៏សមរភូមិមុខ គ្នាគ្មានទឹកចិត្តដែរ ហើយសមរភូមិក្រោយ បើអត់មានសមរភូមិមុខការពារ ក៏សមរភូមិក្រោយយើងរស់ ក៏មានការលំបាកដែរ។ ដូច្នេះទាំង២ហ្នឹង គឺមាន ១អត់១ អត់បានទេ គឺត្រូវតែសហការគ្នា។ ហេតុនេះអរគុណខ្លាំងជាងគេបំផុត ចំពោះកងទ័ពដ៏អង់អាចក្លាហាន លះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ អត់គិតរឿងប្រពន្ធកូន អត់គិតរឿងក្រុមគ្រួសារអ្វីទាំងអស់ គឺគិតតែពីរឿងការពារជាតិ ការពារទឹកដី មិនឱ្យអាសៀម ឈ្លានពានតទៅទៀត ព្រោះមហិច្ឆតាវា គឺវាមិនឈប់ទេ…”៕

RELATED ARTICLES