Friday, August 22, 2025
Homeសន្ដិសុខសង្គមក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ បញ្ចេញសំណល់រាវបំពុលបរិស្ថាន

ក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ បញ្ចេញសំណល់រាវបំពុលបរិស្ថាន

ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំ ដោយលោកជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានសហការជាមួយមន្ត្រីជំនាញរបស់មន្ទីរបរិ ស្ថានរាជធានីភ្នំពេញ ពិនិត្យរកឃើញមានទឹកពណ៌ខៀវក្រមៅ និងមានក្លិនអូសាវែល ហូរចេញពីលូ ចូលប្រ ឡាយលូប្រាំ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាក្រុមហ៊ុនបោកគក់ សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថាន ឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវ ចេញពីផលិតកម្ម ត្រូវបានបង្ហូរចូលអាងស្តុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំ ដោយផ្ទាល់។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្ម ចំនួន១ មានសភាពទ្រុឌទ្រោម មិនបានដំណើរការនោះទេ (ខូច)។

ក្រុមការងារក្រសួងបរិស្ថាន បានយកសំណាកទឹក នៅទីតាំងទឹកលូហូរចូលប្រឡាយលូប្រាំ មកវិភាគ នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។ លើសពីនេះ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមហ៊ុនបានដំណើរការចាប់តាំងពីឆ្នាំ២០២០ ហើយមិនបានអនុវត្តច្បាប់ត្រឹមត្រូវទេ ក្នុងនោះគ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយ។

បន្ទាប់ពីរកឃើញករណីល្មើសខាងលើ ក្រុមការងារក្រសួងបរិស្ថាន បានកំណត់វិធានការច្បាប់ឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ជាបន្ទាន់ ទោះរូបភាពណាក៏ដោយ និងត្រូវទទួលរងពិន័យអន្តរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា ៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា៦៥៤ មាត្រា៦៦៨ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការជាមួយក្រុម ហ៊ុនដែលទទួលបានអាជ្ញាប៧ណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់ រាវ។ លើសពីនេះ ក្រុមហ៊ុន ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទ ដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យនិងផ្តល់យោបល់៕

RELATED ARTICLES