Friday, August 22, 2025
Homeព័ត៌មានជាតិផ្លាស់ប្តូរអភិបាលខេត្តកោះកុង ទៅកាន់តំណែងរដ្ឋលេខាធិការក្រសួងកិច្ចការនារី

ផ្លាស់ប្តូរអភិបាលខេត្តកោះកុង ទៅកាន់តំណែងរដ្ឋលេខាធិការក្រសួងកិច្ចការនារី

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៥/១១៤២ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងលោកស្រី ឈី វ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង។

ចំណែកលោកស្រី មិថុនា ភូថង អតីតអភិបាលខេត្តកោះកុង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៥/១១៤១ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការក្រសួងកិច្ចការនារី៕ ខៀវទុំ

RELATED ARTICLES