Wednesday, August 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង អ្នកញៀនល្បែងជិត៣០នាក់

បង្ក្រាបក្មេងទំនើង អ្នកញៀនល្បែងជិត៣០នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តបង្ក្រាបក្រុមក្មេងទំនើង ជិត១០ករណី និងឃាត់ខ្លួនមនុស្សជាង១០នាក់ ខណៈករណីល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបាន​៤ទីតាំង និងឃាត់ខ្លួនមនុស្ស២២នាក់។

លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់នោះទៅតុលាការ ខណៈអ្នកងប់ល្បែង៤នាក់ ត្រូវសមត្ថកិច្ចអនុវត្តវិការ​រដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ប៉ុន្តែ១៨នាក់ទៀត បានបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងមូល​ដ្ឋានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត តាកែវ ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយគ្មានដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ៕

RELATED ARTICLES