Thursday, August 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូជិត២០គ្រឿង លក់ឱ្យស្រី ជាប់ខ្នោះ៣ 

លួចម៉ូតូជិត២០គ្រឿង លក់ឱ្យស្រី ជាប់ខ្នោះ៣ 

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចម៉ូតូ បានសម្រេចជាបន្តបន្ទាប់ ជិត២០គ្រឿង រួចយកទៅលក់ឱ្យនារីខារ៉ាអូខេម្នាក់ ដែលចាំទទួលទិញ ជាបន្តបន្ទាប់ ក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវ ជ្រាវចាប់ខ្លួនបាន ទាំងអ្នកលួច និងអ្នកទិញ សរុប៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបករណីលួចម៉ូតូ និងទទួលផលចោរកម្មនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះជួលលេខ៦៧ ផ្លូវលេខ៧១បេតេ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសន ពេជ្រច័ន្ទដានីន ហៅចែកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៧១បេតេ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ (អ្នកទទួលផលចោរកម្ម)។ ទី២-ឈ្មោះ សុវណ្ណ រ៉ូហ្សា ហៅសាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្ម កររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (សមគំនិតក្នុងអំពើទទួលផលចោរកម្ម) និងទី៣-ឈ្មោះរិន មករា ហៅតោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (អ្នកលួច និងសមគំនិតក្នុងអំពើទទួលផលចោរកម្ម)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោកឧត្តម សេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំ កម្លាំងជំនាញនាយកដ្ឋានបានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ នៅចំណុចផ្ទះជួលលេខ៦៧ ផ្លូវលេខ៧១បេតេ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (កាច់សោរកម៉ូតូ) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះឡាយ ចាន់សី ភេទស្រី អាយុ៤៣ឆ្នាំ។

ចំពោះសម្ភារៈដកហូត រួមមាន ម៉ូតូ ចំនួន៣គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1553 ២-ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-6537 ៣-ម៉ូតូម៉ាក Zoomer-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GB-4829) និងស្លាកលេខម៉ូតូ ចំនួន៣សន្លឹក។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES