Monday, August 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខេត្ត៩ ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូន

ខេត្ត៩ ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូន

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសហាមដាច់ខាត មិនឱ្យមានបង្ហោះដ្រូន រយៈ១៥ថ្ងៃ នៅតាមបណ្តាខេត្ត ចំនួន៩ រួមមាន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានស្នើឱ្យលោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍ សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ ស្តីពីការហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិ ភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងខេត្តពាក់ព័ន្ធ ក្នុងកាល៉ទេស៉ដែលប្រទេសជាតិ ត្រូវបានប្រទេសថៃ រំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់អភិបាលនៃគណៈអភិបាលខេត្តខាងលើ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ដោយត្រូវហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាត ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានគោលការណ៍ណែនាំនេះ។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងករណីមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាល តាមច្បាប់កំណត់ជាធរមាន។

ទន្ទឹមនេះ រដ្ឋបាលខេត្ត ត្រូវចាត់ចែងតាមដាននិងគ្រប់គ្រងសភាពការណ៍ខាងលើ ឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍ជារៀងរាល់ថ្ងៃ ជូនមកក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានរដ្ឋបាល ជាសេនាធិការ កុំបីខាន៕

RELATED ARTICLES