Saturday, August 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកទន្លេមេគង្គហក់ឡើង លិចផ្លូវ៣ខ្សែ នៅកោះសូទិន

ទឹកទន្លេមេគង្គហក់ឡើង លិចផ្លូវ៣ខ្សែ នៅកោះសូទិន

ខេត្តកំពង់ចាម ៖ ផ្លូវបេតុង ចំនួន៣ខ្សែ ដែលភ្ជាប់គ្នារវាងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ត្រូវបានលិចទាំងស្រុង កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយសារទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានបន្តហក់ឡើងយ៉ាងគំហុក។

 លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា បច្ចុប្បន្នប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់ដោយទូក នៅចំណុចចុងកោះប្រលូង (ផ្លូវសម្តេចសាយ ឈុំ)។

ផ្លូវបេតុងទាំង ៣ខ្សែ ដែលរងការជន់លិច រួមមាន ផ្លូវទី១-ផ្លូវឡើងទៅវត្តកណ្តាលកោះ (ផ្លូវសម្តេច សាយ ឈុំ) លិចមុនគេ កាលពីប៉ុន្មានថ្ងៃមុន ។ ផ្លូវទី២-ផ្លូវព្រែកតាឃ្លោក ត្រូវបានលិច កាលពីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និងផ្លូវទី៣-ផ្លូវឡើងទៅកាន់ក្បាលកោះ ឡើងទៅភូមិទី២ ភូមិទី៣ លិចទាំស្រុងនៅល្ងាចថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥។

ទន្ទឹមនេះដែរ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ទឹកទន្លេបានហក់ឡើងថែមទៀត ដល់កម្ពស់ ១២,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់ ០,២៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹក នាពេលនេះ ធៀបទៅឆ្នាំ២០២៤ ទឹក ទន្លេមានកម្ពស់ត្រឹម ១១,៦៥ម៉ែត្រ ខណៈដែលចំណុចប្រកាសឲ្យប្រុងប្រយ័ត្ន មានកម្ពស់ ១៥,២០ម៉ែត្រ៕

RELATED ARTICLES