Thursday, July 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះចិន ៩នាក់ ចាប់បង្ខាំងមនុស្សល.../ក់

វ៉ៃខ្នោះចិន ៩នាក់ ចាប់បង្ខាំងមនុស្សល…/ក់

ខេត្តព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង លក់ដូរមនុស្ស ដែលមានអង្គការ ចាត់តាំងច្បាស់លាស់ ដោយចាប់ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៩នាក់ ដែលដឹកជញ្ជូនជនជាតិចិន ពីកន្លែងអនឡាញ ខេត្តព្រះសីហនុ ទៅទីតាំង ជ្រៃធំ ខេត្តកណ្តាល និងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ផ្ទៃប្រទេស លោកឧត្តម សេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថ ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ អំពើលក់ដូរមនុស្ស ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមាន សញ្ញា អ.ហ) ប្រព្រឹត្តនៅចំណុចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា តាមការស្រាវជ្រាវ និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ជនសង្ស័យ គឺជាក្រុមដឹកជញ្ជូនមនុស្ស (ជនជាតិចិន) ចេញពីទីតាំងអនឡាញ ខេត្តព្រះសីហនុ ដឹកទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយមានការរៀបចំដូចជា ក្រុមការពារ ចំនួន២នាក់ អ្នកបើកបរម្នាក់ និងក្រុមមើលផ្លូវ (គ្រុបក្នុងតេឡេក្រាម) និងប្រើវិទ្យុទាក់ទងគ្នា ហើយពេលធ្វើដំណើរគោលការណ៍ គឺមិនឱ្យឈប់តាមផ្លូវ (នោមដាក់កាដុង ឬដបទឹកសុទ្ធ) និងពេលមនុស្ស (ជនជាតិចិន) ឡើងចូលក្នុងរថយន្ត គឺឡុកសោ និងទាក់ទងគ្នាតាមគ្រុប និងវិទ្យុទាក់ទង ដោយមានជនជាតិចិន ១ក្រុម បាននាំជនជាតិចិន ដូចគ្នា (ចិនម្នាក់ ឬ២នាក់) ចូលក្នុងរថយន្ត ហើយពួកគេបានសួរទៅឈ្មោះសៀវ ទី (ឈ្មោះក្នុងគ្រុប) ដែលប្រើប្រាស់គណនីធនាគារ ABA ឈ្មោះ AVID MI ថា បានបង់ប្រាក់ហើយឬ នៅ? ព្រោះមនុស្សចូលក្នុងរថយន្តហើយ រួចមេខ្លោងឈ្មោះសៀវ ទី ប្រាប់វិញថា ផ្ទេរប្រាក់ឱ្យគេ (ជនជាតិចិន) រួចហើយ ទើបដឹកមនុស្សចេញទៅដាក់តាមទីតាំងដែលបានកំណត់។ ពេលដល់គោលដៅ គឺថតរូបរថយន្ត និងមនុស្ស ចូលក្នុងគ្រុប ដើម្បីឱ្យហ្សូន បើកទ្វារឱ្យចូល។ បន្ទាប់ពីជោគជ័យ គឺមកស្នាក់នៅផ្ទះជួល នៅម្តុំសង្កាត់លេខ១ ក្រុងព្រះសីហនុ វិញ ដើម្បីរង់ចាំដឹកជញ្ជូនមនុស្សបន្តទៀត។

រាល់សកម្មភាព គឺពួកគេបានដឹកមនុស្ស (ជនជាតិចិន) ចេញពីគោលដៅខេត្តព្រះសីហនុ ទៅគោលដៅជ្រៃធំ និងត្រពាំងផ្លុង ប្រហែល ១០ទៅ ២០ដងមកហើយ ដោយពួកគេស៊ីប្រាក់ខែ ពីថៅកែជនជាតិចិន តែបើកលុយពីឈ្មោះសៀវ ទី ក្នុង១ខែ ម្នាក់៧០០ដុល្លារ ប៉ុន្តែពេលដឹក ១ជើង អ្នកបើកបរ បាន៣០ដុល្លារ និងសន្តិសុខការពារ ២០ដុល្លារ បន្ថែមលើប្រាក់ខែ។

ចំពោះជនសង្ស័យ ទាំង៩នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES