Friday, July 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនជនបរទេស ៣១២នាក់ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

ចាប់ខ្លួនជនបរទេស ៣១២នាក់ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

ខេត្តក្រចេះ ៖ សមត្ថកិច្ចខេត្តក្រចេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងសង្ស័យថា មានការលួចលាក់បង្កប់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយចាប់បានជនសង្ស័យជាជនបទេស សរុបចំនួន៣១២នាក់។

ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តក្រចេះ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្ក្រាបទីតាំងសង្ស័យថា មានការលួចលាក់បង្កប់បទល្មើស (Online Scams) នៅទីតាំងផ្ទះជួល ១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ដោយបានរកឃើញជនជាតិបរទេស រួមមាន ជនជាតិវៀតណាម ថៃ បង់ក្លាដែស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២នាក់ ក្នុងនោះមានស្ត្រី ចំនួន៥៦នាក់។

ជាមួយនេះ សមត្ថកិច្ច បានប្រមូលសម្ភារៈជាវត្ថុតាង រួមមាន កំព្យូទ័រ ចំនួន៣២៩គ្រឿង ទូរស័ព្ទដៃ ១៦៣០គ្រឿង ផងដែរ។

ជនសង្ស័យទាំង៣១២នាក់ ដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ខណៈសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

RELATED ARTICLES