Tuesday, July 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ពិន័យឡាន៣គ្រឿង ដឹកលើសទម្ងន់

ចាប់ពិន័យឡាន៣គ្រឿង ដឹកលើសទម្ងន់

ខេត្តព្រះសីហនុ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមការងារត្រួត ពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយ លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត សហការជាមួយ ស្ថានីយជញ្ជីងអចល័តស្ទឹងច្រាល ខេត្តព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះ ប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំង លើផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផល ដូចខាងក្រោម ៖

១- ចំណុចគីឡូម៉ែត្រលេខ១៨៧ ក្រុងព្រះសីហនុ ត្រួតពិនិត្យយានយន្តចំនួន១គ្រឿង មានបិទឡូហ្គោ TH ផ្ទុកទម្ងន់សរុប ៥៥តោន លើសទម្ងន់អនុញ្ញាតចំនួន ១៥តោន។

២- ចំណុចគីឡូម៉ែត្រលេខ១២៦ ស្រុកកំពង់សីលា ត្រួតពិនិត្យយានយន្តចំនួន២គ្រឿង មានបិទឡូហ្គោ HC ផ្ទុកទម្ងន់សរុបចន្លោះពី ៥៩តោន ដល់៧៦តោន លើសទម្ងន់អនុញ្ញាតចន្លោះពី១៩តោនដល់៣១តោន។

សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្ត សរុបចំនួន៣គ្រឿង ផ្ទុក លើសទម្ងន់ទាំង៣គ្រឿង ចន្លោះពី១៥តោនដល់៣១តោន ត្រូវបានពិន័យជាប្រាក់ទាំង ផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេច ក្តីជូនដំណឹងលេខ០១០ សក។សជណ។គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថាក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះ នៅតែបន្តយុទ្ធនាការឆ្មក់ត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយ គ្មានការលើកលែងឡើយ៕

RELATED ARTICLES