Thursday, July 3, 2025
Homeសេដ្ឋកិច្ចជាតិក្រសួងការងារ អំពាវនាវក្រុម MMO លុបវីដេអូស្ត្រីស្រែកឡាំប៉ានៅកន្លែងធ្វើការ

ក្រសួងការងារ អំពាវនាវក្រុម MMO លុបវីដេអូស្ត្រីស្រែកឡាំប៉ានៅកន្លែងធ្វើការ

ភ្នំពេញ ៖ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) លុបចោលវីដេអូមួយ ដែលស្ត្រីម្នាក់ ចែកចាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងកន្លែងការងារ។

យោងតាមរយៈទំព័រហ្វេសប៊ុក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ករណីនេះក្រសួងការងារបានដោះស្រាយបញ្ចប់រួចរាល់ហើយ និងបានអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) លុបចោលវីដេអូ ដើម្បីកុំឱ្យមានការយល់ច្រឡំ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់បំផុតក្នុងការរក្សាអត្ថប្រយោជន៍ជូនពលរដ្ឋ ដោយយកច្បាប់ជាគោល មិនឱ្យមានការរំលោភបំពានឡើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់បានបង្ហោះចែកចាយឃ្លីបវីដេអូមួយ និយាយរៀបរាប់ពីការឈឺចាប់នៅកន្លែងការងារ ដែលធ្វើឱ្យក្រុមអ្នកលេងហ្វេសប៊ុក និងរកលុយតាមបណ្តាញសង្គម (MMO) យកទៅបង្ហោះ ចែកចាយជាបន្តបន្ទាប់៕ 

RELATED ARTICLES