Friday, June 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ---/ទូកុងតឺន័រ ឆេះឡាន ៥គ្រឿង

ភ្លើងឆេះ—/ទូកុងតឺន័រ ឆេះឡាន ៥គ្រឿង

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះរថយន្តក្នុងទូកុងតឺន័រ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ចំនួន៥គ្រឿង សង្ស័យផ្តើមចេញពីឆ្លងប្រព័ន្ធភ្លើង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងក្រុមហ៊ុនផែស្ងួត ហុងឡេងហួរ តាមផ្លូវបេតុង ក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងទូកុងតឺន័រ ដែលរងការឆាបឆេះ មានផ្ទុករថយន្តម៉ាកតូយ៉ូតា ព្រូស ចំនួន៥គ្រឿង ដែលនាំចូលមកពីក្រៅប្រទេស ហើយក្រោយពីគ្រឿងចក្រស្ទូចទូកុងតឺន័រ ដាក់ដាច់ដោយឡែក រង់ចាំម្ចាស់ទំនិញ ចាំគយធ្វើការពិនិត្យ មិនទាន់ទាំងកាត់សោទូផង ស្រាប់តែនៅវេលាម៉ោងខាងលើ សង្ស័យឆ្លងប្រព័ន្ធភ្លើងរថយន្ត ឆាបឆេះខាងក្នុង ផ្សែងហុយខ្មួលចេញក្រៅ បង្កឱ្យភ្ញាក់ផ្អើល ហើយភ្លាមៗនោះ បុគ្គលិកបានកាត់សោទ្វារទូកុងតឺន័រ ស្រាប់តែឃើញភ្លើងឆាបឆេះរថយន្តខាងក្នុងកាន់តែខ្លាំងពេញបន្ទុកទៅ ហើយ និងថែមទាំងផ្ទុះទូកុងតឺន័រ រយះខ្ទេចថែមទៀតផង។

ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលទៅទូកុងតឺន័រផ្សេងក្បែរនោះ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ គ្រោះអគ្គិភ័យខាងលើ បានបង្កឱ្យខូចខាតរថយន្តម៉ាកតូយ៉ូតា ព្រូស សរុបចំនួន៥គ្រឿង អស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោ៕

RELATED ARTICLES