Friday, June 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម «ចំការស្នេហ៍» ផឹកស៊ី រួម---/ភេទ ប៉ូលិសចុះពិនិត្យ ឃើញសុទ្ធតែស្រីក្មេង

 «ចំការស្នេហ៍» ផឹកស៊ី រួម—/ភេទ ប៉ូលិសចុះពិនិត្យ ឃើញសុទ្ធតែស្រីក្មេង

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានចុះបង្ក្រាបភោជនីយដ្ឋានមួយ យីហោ “ចំការស្នេហ៍” ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ដោយសមត្ថកិច្ចពិនិត្យឃើញ សុទ្ធតែស្រីក្មេង ភាគច្រើនជាអនីតិជន។

ការចុះត្រួតពិនិត្យនិងបង្ក្រាបនេះ បានធ្វើឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីសង្ស័យថា ទីតាំងនេះផ្តល់សេវាកម្មផ្លូវភេទខុសច្បាប់។ ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ និងបានដកសម្ភារៈ មួយចំនួន។

តាមការបញ្ជាក់ពីមន្ត្រីជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ទីតាំងភោជនីយដ្ឋានមួយ “ចំការស្នេហ៍” ខាងលើ សង្ស័យមានលួចបង្កប់នៅសេវាបម្រើសេវាផ្លូវភេទខុសច្បាប់ និងប្រើក្មេងស្រីមិនទាន់គ្រប់អាយុ ឱ្យបម្រើភ្ញៀវ ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ធ្វើការចុះឆ្មក់បង្ក្រាបជាក់ ស្តែងតែម្តង។

បើតាមសមត្ថកិច្ច ក្នុងរង្វង់ប្រតិបត្តិការនេះ មានមនុស្សមួយចំនួនដែលមិនពាក់ព័ន្ធ ត្រូវបានឲ្យត្រឡប់ទៅវិញភ្លាមៗ ដូចជាក្រុមតន្ត្រី និងអ្នកចម្រៀង។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួច ក៏បានដឹកតាមរថយន្តប្រភេទសាំងយ៉ុង ចំនួន៤គ្រឿង បញ្ជូនយកទៅអគ្គស្នងការនគបាលជាតិ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES