ភ្នំពេញ ៖ ខណៈតំណែងតារាសម្ដែងសិចស៊ីផុត នៅឆ្នាំ២០២៥ ធ្លាក់ទៅលើកញ្ញា ហ្វា ហ្វា នោះស្រាប់តែពេលនេះ គេឃើញស្រីស្អាត SK តារាចម្រៀង GenMusix ចាប់ផ្ដើមហ៊ានបញ្ចេញស្បែកដ៏សខ្ចីដូចបណ្ដូលចេក ធ្វើឲ្យប្រុសៗមិនតិចទេ ចង់ស្ទាបអង្អែល។ ប៉ុន្ដែគួរឲ្យស្ដាយប្រុសៗទាំងនោះ បានត្រឹមស្រមៃប៉ុណ្ណោះ ព្រោះអ្នកដែលអាចប៉ះប្រាណរបស់ស្រីស្អាតនេះបាន មានតែលោកសុខ វិបុល ហៅ Step ម្នាក់ប៉ុណ្ណោះ ។

ការបញ្ចេញសាច់ក្បាលពោះ គល់ដើមទ្រូង និងគល់ភ្លៅ ជាដើម របស់ស្រីស្អាត SK ប្រាកដជាពិបាករកអ្នកអាចមកប្រជែងជាមួយសម្រស់នាងបាន ហើយគេជឿថា លោក Step ច្បាស់ជាកាន់តែលង់នឹងសម្រស់នាងកាន់តែខ្លាំងជាមិនខាន បើទោះជាពួកគេនៅក្បែរគ្នាគ្រប់ពេលវេលា សឹងតែ២៤ម៉ោង ហើយលោកវិបុល ដើរតួនាទីលើសពីសង្សារ ដូចជាអង្គរក្សនាងទៅហើយក្ដី ។

សូមបញ្ជាក់ថា SK ជាតារាស្រីទោល របស់ផលិតកម្ម GenMusix ដែលជាសាខាហង្សមាស ក្នុងចំណោមតារាទាំងអស់ មានតែ ៣នាក់ គឺលោក Step ថុល សុភិទិ និងរូបនាង ។ ប៉ុន្ដែ SK ចាប់ដៃគូច្រៀងសម្ដែងតែជាមួយលោក Step ម្នាក់ប៉ុណ្ណោះ ពោលគឺនៅមិនទាន់ក្លាយជាដៃគូរបស់លោកភិទិ នៅឡើយ ។ ប្រភពខ្លះថា លោក Step បារម្ភខ្លាចសង្សារខ្លួនលេងស្និទ្ធជាមួយលោកភិទិ ហើយភ្លេចលោក ហេតុនេះហើយបានជាពួកគេនៅពន្យារពេលចាប់ដៃគ្នា ខណៈដែលអ្នកខ្លះថា សំខាន់នៅលើអ្នកគ្រប់គ្រង លោកអ៊ឹង សុងលាភ បើលោកតម្រូវឲ្យ SK ឆ្លងឆ្លើយជាមួយភិទិ ហើយនោះ ប្រាកដជាលោក Step មិនអាចទប់ជាប់ទេ។

គួររំលឹកថា កញ្ញា SK ដែលមានឈ្មោះដើម ហៀង បានច្រៀងឲ្យ GenMusix ជិត៣ឆ្នាំហើយ ដែលមានដូចជាបទ «សំខាន់ច្រើននាក់», «រក្សាគម្លាត», «Be Myself », «ទម្លាប់» និងបទចាប់ដៃជាមួយលោក Step «ថ្ងៃមួយ» ។ ស្រីស្រស់រូបនេះ នៅតែត្រូវបានថៅកែ ទុកចិត្តធ្វើជាតារាស្នូលផលិតកម្មមួយនេះ បើទោះជាមុននេះ តារាស្រីល្បីៗរបស់ហង្សមាស នាំគ្នាដើរចេញជាបន្ដបន្ទាប់ក៏ដោយ។

ប្រភពបានឲ្យដឹងថា កញ្ញា SK នឹងត្រូវថៅកែលើកមួយក្រឺតទៀត នាពេលខាងមុខនេះតាមរយៈការធ្វើជាតួឯកក្នុងភាពយន្ដភាគរបស់ហង្សមាស ដោយចាប់ដៃជាមួយលោក Step ដើម្បីឲ្យនាងកាន់តែមានសកម្មភាពសិល្បៈ និងទីផ្សារទូលាយជាងពេលនេះ បើទោះជាមុននេះ លោក រ៉េ អ្នកគ្រប់គ្រងតារានៅ GenMusix បានប្រាប់ថា តារាស្រីរូបនេះ មានស្ពតធំៗជាច្រើន បានទាក់ទង ប៉ុន្ដែខាងលោកអនុញ្ញាតឲ្យនាងថតបាន ទាល់តែបានតម្លៃមួយដែលខាងក្រុមហ៊ុនបានកំណត់ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ទោះជា SK អាយុ២១ឆ្នាំ មានលោក Step ជាអ្នកជួយជ្រោមជ្រែងអាជីពចម្រៀងនាង នៅក្រោយខ្នងក្ដី ប៉ុន្ដែតារាលេងសម្រស់រូបនេះ អាចពិបាកនឹងឈានទៅចំណុចកំពូលបានទេ បើសិនជាបទចម្រៀងរបស់នាង ចេញមិនបានដិតដល់លើទីផ្សារ ។ អ្វីដែលសំខាន់ បើស្រីស្អាតរូបនេះ កាន់តែហ៊ានលេងខ្លួន បញ្ចេញស្បែកថែមទៀតនោះ ច្បាស់ជាលោក Step ប្រឈមពិបាកទប់ទល់ជាមួយគូប្រជែងខ្លួនជាមិនខាន ព្រោះនាងជាមុខសញ្ញានៃការតាមប្រមាញ់បេះដូង ពីប្រុសៗសម្បូរទ្រព្យទាំងឡាយ ទោះជាពេលនេះ ទឹកលុយមិនទាន់ឈ្នះ «ស្នេហ៍ស្និទ្ធ» ក៏ដោយ ៕


