ភ្នំពេញ ៖ ស្រីស្រស់ គៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី បានប្រារព្ធខួបកំណើត គម្រប់២៩ឆ្នាំ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដែលខួបឆ្នាំនេះ នាងកាន់តែហ៊ានបញ្ចេញរូបសិចស៊ីដល់ចំណុចកំពូលតែម្ដង ពោលគឺស្លៀកខោ ក្នុងស្បៃស្ដើងៗ និងរុំក្រណាត់តែបន្ដិច បិទសុដន់ បង្ហាញទាំងអស់នូវសាច់គល់ភ្លៅ និងដងខ្លួនដ័ស្រលនរបស់នាង ធ្វើឲ្យជាងថត ប៉ះសក់ច្រូង និងញាក់សាច់ទ្រើតៗតែម្ដង ។ ការព្រលែងខ្លួនសឹងតែអស់បែបនេះ របស់ហ្វា ហ្វា ប្រាកដជាមិនអាចមានតារាណាផ្សេងៗទៀតហ៊ានហក់លោតតាមនាងឡើយ ព្រោះថា នេះអាចចាត់ទុកថានាងសិចស៊ីផុតលេខទៅហើយ ហេតុនេះហើយ គ្មានការស្ទាក់ស្ទើនោះទេ តំណែងកំពូលតារាសិចស៊ីប្រចាំឆ្នាំ២០២៥ នេះ ប្រាកដជាធ្លាក់ទៅលើ ហ្វា ហ្វា មិនខាន។


ហ្វា ហ្វា វាចានៅថ្ងៃខួបកំណើតគម្រប់ ២៩ឆ្នាំ នេះថា «សឹងតែជារៀងរាល់ឆ្នាំហើយ ខ្ញុំមិនដែលបានធ្វើកម្មវិធីអីនៅថ្ងៃខួបកំណើតទេ។ សម្រាប់ឆ្នាំនេះ ដោយសាតែវល់ការងារពេកសូម្បីតែញ៉ាំបាយជាមួយគ្រួសារ ក៏អត់បានជុំគ្នាដែរ។ ឆ្នាំនេះ ខ្ញុំជូនពរខ្លួនឯង រឿងល្អៗចូលមកក្នុងជីវិតកាន់តែច្រើន សូមឲ្យក្ដីប្រាថ្នារបស់ខ្ញុំ សម្រេចដូចបំណងប្រាថ្នា និងសូមឲ្យប៉ាម៉ាក់មានសុខភាពល្អ អាយុយឺនយូរ»។
ហ្វា ហ្វា ថា រូបនាងមានមោទនភាពចំពោះខ្លួនឯង ដែលតែងតែឆ្លងផុតរហូត រាល់ឧបសគ្គលំបាកៗ តែម្នាក់ឯង ទាំងដែលក្នុងគ្រួសារនាង គ្មានអ្នកណាផ្សេងជាអ្នកសិល្បៈទេ ។ ប៉ុន្ដែរូបភាពដ៏ស្រើបស្រាលរបស់នាង លែងខ្លួននៅសល់តែខោលីអូ និងក្រណាត់បិទសដុន់ ហើយនាងញ៉ាំនំខេករហូតលិតដៃនោះ នាំឲ្យមានការវែកញែកផ្សេងៗគ្នា ដោយខ្លះថា បើតែម៉ាកៗនេះ ច្បាស់ជាប្រុសៗវ័យចំណាស់ អាចប្រឈមគាំងបេះដូងជាមិនខាន ។

សូមបញ្ជាក់ថា ហ្វា ហ្វា មិនដែលញញើតរឿងសិចស៊ីប៉ុនក្រចកដៃឡើយ ដែលភាពក្លាហានរបស់នាងបែប នេះហើយ ទើបថៅកែផលិតកម្មសាស្រា្ដហ្វីម ប្រគល់តំណែងជាតួឯកឲ្យនាងក្នុងរឿង «ស្នេហាល្ងង់+ល្ងង់» ដែលបណ្ដោយឲ្យតួប្រុសលោកឡៅ បញ្ញា ឱបថើបនាងយ៉ាងរោលរាល សឹងតែគ្មានសល់កន្លែងណា ។ បញ្ហានេះហើយ ធ្វើឲ្យហ្វា ហ្វា ត្រូវសង្សារជាទាហានអាមេរិក ប្រកាសផ្ដាច់ស្នេហាកណ្ដាលទី ទើបធ្វើឲ្យនាងបរាជ័យស្នេហា ២លើកផ្ទួនៗបន្ទាប់ពីបែកពីនាយចឺម ។ ប៉ុន្ដែហ្វា ហ្វា នៅតែមានទីផ្សារសិល្បៈរហូតដល់ពេលនេះ ក្លាយទៅជាពិធីការិនីនៅ PNN ទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហ្វា ហ្វា ថៅកែហាងគុយទាវទឹកខ្មៅ រូបនេះ ថែមទាំងធ្វើឲ្យអ្នកដាក់ពិន្ទុទាបទៅលើការស្លៀកពាក់នោះ ភ្លឺភ្នែក ព្រោះកាលពីដើមខែមីនា នាងប្រ កាសសាងសង់ផ្ទះវីឡា នៅស្រុកំណើត ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគេជឿថា ចំណាយលុយជាច្រើនម៉ឺនដុល្លារ ។ តែនាងមិនដែលបង្ហាញមុខគូស្នេហាថ្មី ជាសាធារណៈដូចមុនទេ ជិត៣ឆ្នាំ ចុងក្រោយ ដោយថា រវល់ទាំងការសម្ដែងភាពយន្ដ និង MC រកតែពេលញ៉ាំអាហារជុំឪពុកម្ដាយ នៅថ្ងៃខួបកំណើត អត់បានផង ។

គួរបញ្ជាក់ថា មុនហ្វា ហ្វា ស្លៀកខោលីអូ នៅថ្ងៃខួបកំណើតនេះ ស្រីស្រស់ក៏ធ្វើឲ្យគេស្រឡាំងកាំងផងដែរ តាមរយៈការស្លៀកឈុតប៊ីគីនី លក់ទុរេន ទើបធ្វើឲ្យភ្ញៀវភាគច្រើន ជាប្រុសៗ លែបខាយថា ចង់កុម្មង់និងភ្លក្សអ្នកលក់ជាងផ្លែទុរេន ទៅវិញ ។
ទស្សនិកជនរង់ចាំមើលថា ក្រោយសិចស៊ីផុតលេខបែបនេះ ហ្វា ហ្វា រកបានសង្សារថ្មីជាប្រុសបែបណា? …៕