Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ

ឃាត់ខ្លួនក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនក្មេងទំនើង ចំនួន៣នាក់ និងដកហូតបានម៉ូតូ ចំនួន២គ្រឿង បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវ យ៉ាងអនាធិបតេយ្យ។ការបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានខណ្ឌ កំបូល។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកិ លីសេង ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌកំបូល។ ទី២-ឈ្មោះជុំ រតនា ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិតាជេត សង្កាត់បឹងធំ ខណ្ឌកំបូល និងទី៣-ឈ្មោះប៊ូ កក្កដា ភេទប្រុស មុខរបរព្រូឡាន ស្នាក់នៅភូមិតាជេត សង្កាត់បឹងធំ ខណ្ឌកំបូល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនឈានដល់ការបង្ក្រាបករណីខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋមកថា មានក្មេងទំនើង ១ក្រុម កំពុងធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ ពេញដងផ្លូវ នៅចំណុចទីតាំងខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនក្មេងទំនើង បានចំនួន៣នាក់ និងដកហូតម៉ូតូ ចំនួន២គ្រឿង។

បន្ទាប់ពីសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរ និងអប់រំណែនាំរួច ក៏បានអញ្ជើញអាណាព្យាបាល មកធ្វើកិច្ច សន្យា ធានាយកក្មេងទំនើងទាំង៣នាក់ខាងលើ ទៅអប់រំបន្ត។ ចំណែកម៉ូតូ ទាំង២គ្រឿង សមត្ថកិច្ចបានធ្វើ កំណត់ហេតុដកហូតយកមករក្សាទុក រយៈពេល ៣ខែ៕

RELATED ARTICLES