Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពិនិត្យជាតិស្រវឹង ឃើញថ្នាំញៀន ជា---/ប់ខ្នោះ៤

ពិនិត្យជាតិស្រវឹង ឃើញថ្នាំញៀន ជា—/ប់ខ្នោះ៤

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៤នាក់ ជិះម៉ូតូ ២គ្រឿង ដឹកគ្នាឆ្លងកាត់គោលដៅសមត្ថកិច្ច ដែលកំពុងពិនិត្យជាតិស្រវឹង លុះសមត្ថកិច្ចឃាត់ត្រួតពិនិត្យ រកឃើញថ្នាំញៀន ចំនួន១០កញ្ចប់ ក៏ចាប់វាយខ្នោះទាំង៤នាក់ នាំយកតៅចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងថា កម្លាំងចម្រុះ នៃអធិដ្ឋាននគរ បាលខណ្ឌដង្កោ សហការជាមួយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅវេលាម៉ោង១១យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខផ្សារប៉េងអ៊ីម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែបន្តិចក្រោយមក ក៏មានជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ (ប្រុស២ ស្រី២) ជិះម៉ូតូ២គ្រឿង  ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង ទើបកម្លាំង សមត្ថកិច្ចក៏ហៅត្រួតពិនិត្យ ស្រាប់តែប្រទះឃើញកញ្ចប់គ្រឿងញៀន ក្រាមសថ្លាចំនួន១០កញ្ចប់។

របាយការណ៍ដដែលបន្តថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកង សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ទី២-ឈ្មោះវណ្ណា រក្សា ប្រុស អាយុ២១ឆ្នាំ មុខរបរមិន ពិតប្រាកដ លំនៅមិនពិតប្រាកដ។ ទី៣-ឈ្មោះអាត ស្រីនា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅមិនពិតប្រាកដ និងទី៤-ឈ្មោះ សន សម្បត្តិ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES