Monday, June 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនអ្នកកាសែត ហង្ស សំណាង ផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព

ឃាត់ខ្លួនអ្នកកាសែត ហង្ស សំណាង ផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព

ខេត្តស្វាយរៀង ៖ អ្នកសារព័ត៌មានម្នាក់ រួមនិងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព និងធ្វើឱ្យកងទ័ព បាក់ទឹកចិត្ត ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ។

តាមប្រភពសមត្ថកិច្ចស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់ ពាក់ព័ន្ធផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព និងធ្វើកងឱ្យទ័ពបាក់ទឹកចិត្ត។

មនុស្សទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហង្ស សំណាង មុខរបរអ្នកសារព័ត៌មាន។ ទី២-ឈ្មោះរស់ អៀវ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ មានលំនៅ ភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍ និងទី៣-ឈ្មោះកុញ វាស្នា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍។ អ្នកទាំងពីរនាក់នេះ មិនមែនជាកងទ័ព ឬជាអតីតយុទ្ធជននោះទេ។

លោកហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៦ ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បុគ្គលឈ្មោះហង្ស សំណាង និងបក្សពួក២នាក់ទៀត ពិតជាត្រូវបានសមត្ថកិច្ចហៅមកសួរនាំពិតប្រាកដមែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយសារបង្ហោះវីដេអូពាក់ព័ន្ធនឹងកងទ័ព។ ក្រោយសាកសួរ សមត្ថ កិច្ច បានសម្រេចបញ្ជូនអ្នកទាំង៣នេះ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES