ភ្នំពេញ៖លោកបញ្ញា ដែលជាអ្នកផាត់មុខម្នាក់នៅហាងស៊ិនឌី សំអាងការ មានឈ្មោះល្បីក្នុងវិស័យMake Up នោះ ត្រូវនារីរូបស្រស់ម្នាក់ជាអ្នកលក់Online ល្បីមានហ្វេសបុកឈ្មោះMi Yura ប្រកាសកាលពីពេលថ្មីៗនេះលើបណ្ដាញសង្គមរកលោកបញ្ញា(Panha) ដែលនាងបានជួបកាលពី១០ឆ្នាំមុន ។តាមព័តមានថាមូលហេតុដែលអ្នកនាង Mi Yura ស្វែងរកលោកបញ្ញា នោះដោយសារតែនាងមានការនឹករលឹកខ្លាំង ព្រោះនាងធ្លាប់បានលោកផាត់មុខឲ្យ នាអំឡុងឆ្នាំ២០១៥ ហើយតាំងពីពេលនោះមក អ្នកទាំងពីរ អត់ដែលបានជួបមុខគ្នាឡើយ ។


អ្នកនាងMi Yura បង្ហោះសារលើហ្វេសបុកភ្ជាប់ជាមួយរូបនាងថតជាមួយលោកបញ្ញា ដែលបានផាត់មុខឲ្យនាងនោះថា«ឥឡូវមិនដឹងគាត់នៅណាទេ បងបានឃើញឆាតមកប្អូនផង បងMakeup នៅភ្នំពេញ ដែលផាត់មុខធ្វើសក់អោយខ្ញុំកាល១០ឆ្នាំមុន ឆែករូបចាស់ៗក៍នឹកដល់គាត់ » ។

ប្រភពបានឲ្យដឹងថាលោកបញ្ញា ភ្ញាក់ផ្អើលនៅពេលដែលសុខៗស្រាប់តែមានម៉ូយ របស់លោកកាលពី១០ឆ្នាំមុននៅចាំរូបលោក ព្រោះការងារលោក មានអតិថិជនជាច្រើនហេតុនេះមិនអាចចាំឈ្មោះភ្ញៀវបានទេ ។ តាមព័តមានថាលោកបញ្ញា ពេលនោះថែមទាំងបានលុយធៀបពីអ្នកនាងឈ្មោះ Mi Yura ទៀតផង កាលពី១០ឆ្នាំមុន ព្រោះតែលោកបញ្ចេញស្នាដៃMake Up បានល្អឲ្យធ្វើឲ្យអ្នកនាងពេញចិត្ត។យ៉ាងណាតាមព័តថាថ្មីៗនេះលោកបញ្ញា និងអ្នកនាង Mi Yura ក៍បានជួបគ្នាដូចបំណងហើយ ខណៈដែលអ្នកទាំងពីរបង្ហាញការនឹករលឹកគ្នាខ្លាំងបន្ទាប់ពីខានជួបគ្នាអស់មួយទសវត្សរ៍។


អ្នកនាងMi Yura
សូមបញ្ជាក់ថាលោកបញ្ញា បានចាប់ជំនាញMake Up នេះជាច្រើនឆ្នាំមកហើយ និងត្រូវបានភ្ញៀវលំដាប់ហាយសូវ អភិជនក្នុងសង្គម ជាច្រើនស្គាល់និងដឹងពីទេពកោសល្យហើយទទួលស្គាល់ពីស្នាដៃជំនាញផាត់មុខរបស់លោក ខណៈដែលបច្ចុប្បន្នលោកក្លាយទៅជាអ្នកMake Up លំដាប់ជាន់ខ្ពស់ម្នាក់ និងជាម្ចាស់ហាងស៊ិនឌី សំអាងការ ទៀតផង ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះហាងស៊ិនឌី សំអាងការរបស់លោកនៅឆ្នាំ២០២៤-២០២៥ មានការគាំទ្រពីអតិថិជនកាន់តែច្រើនពិសេសមង្គលការរបស់កូនមន្រ្ដីថ្នាក់ដឹកនាំធំៗក្នុងជូររាជរដ្ឋាភិបាល គឺតែងតែឃើញសំអាងការលោកត្រូវបានភ្ញៀវជ្រើសយក។ប៉ុន្ដែលោកបញ្ញា អះអាងថាសំអាងការ របស់លោកទទួលបម្រើរអតិថិជនទូទៅ មិនផ្ដោតតែលើអ្នកមាន អ្នកធំទេ គឺកញ្ចប់និងតម្រូវទៅតាមភ្ញៀវកុម្មង់។លោកថាជោគជ័យលើមុខជំនួញរបស់លោកក៍ដោយសាតែលោកមានបុគ្គលិក ដែលពូកែធ្វើការតាមជំនាញរៀងៗខ្លួន។ អ្វីដែលលោកនឹកស្មានមិនដល់នោះគឺសូម្បីតែភ្ញៀវលោកផាត់មុខ តាំងពី១០ឆ្នាំមុនក៍នៅតែមិនភ្លេចពីលោក ឬចងចាំនិងជឿជាក់សេវាកម្ម លោកដែរ ដែលចំណុចនេះហើយធ្វើឲ្យលោករំភើបនិងកាន់តែមានកំលាំងចិត្តបន្ដធ្វើការងារដែលខ្លួនស្រលាញ់ក៍ដូចជាពង្រឹងសេវាកម្មឲ្យកាន់តែល្អថែមទៀតជូនដល់អតិថិជនទូទៅនៅហាងស៊ិនឌី សំអាងការ ៕

