Saturday, May 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសមត្ថកិច្ចខណ្ឌកំបូល ចុះរំ.../ដោះចំណីផ្លូវ

សមត្ថកិច្ចខណ្ឌកំបូល ចុះរំ…/ដោះចំណីផ្លូវ

ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍លើដងផ្លូវ លោកអធិការខណ្ឌកំបូល បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវជាតិលេខ៤ ដែលអាជីវករយកចំណីផ្លូវជួសជុលម៉ូតូធ្វើឱ្យស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឱ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកបានដឹកនាំផ្នែកសណ្តាប់ធ្នាប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចុះរៀប ចំសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្តោយផ្លូវជាតិលេខ៤ ដែលអាជីវករយកចំណីផ្លូវជួសជុលម៉ូតូ ធ្វើឱ្យប្រជា ពលរដ្ឋមានការលំបាកធ្វើដំណើរ និងបង្កការកកស្ទះចរាចរណ៍ រាល់ថ្ងៃ។

លោកអធិការ បានបន្តថា ដោយឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភលើដងផ្លូវ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ ទើបសមត្ថកិច្ចបានអញ្ជើញបុគ្គលដែលមិនសហការមកអធិការដ្ឋានខណ្ឌ ដើម្បីអប់រំ ក្នុងករណីអប់រំជាលើកទី៣ បើមិនសហការ លោកនឹងស្នើសុំដល់គណៈបញ្ជាការឯកភាពផ្អាកទីតាំងអាជីវកម្មតែម្តង។

លោកអធិការ បន្តទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វើចាប់ពីបុរីសែនមនោរម្យ រហូតដល់តំបន់សេដ្ឋកិច្ចពិសេស។

សមត្ថកិច្ចសង្ឃឹមថា បងប្អូនអាជីវករទាំងអស់នឹងសហការដើម្បីសណ្តាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍៕

RELATED ARTICLES