ខេត្តកំពង់ចាមៈ យុវតីជាសិស្សសាលាម្នាក់ បានជិះម៉ូតូចេញពីផ្ទះ បាត់ខ្លួនដោយគ្មានដំណឹងអស់រយៈពេល៣ថ្ងៃមកហើយ ជាហេតុធ្វើ ឱ្យស្ត្រីជាម្តាយ មានការភ័យព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏បានកាន់រូបថត ប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងអស់រយៈពេល៣ថ្ងៃខាងលើនេះ មានឈ្មោះហេង ចន្ទនី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកោះដាច ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យុវតីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ។

តាមប្រភពពីស្ត្រីឈ្មោះស៊ន ចិដ្តា ត្រូវជាម្តាយបង្កើតរបស់យុវតីឈ្មោះហេង ចន្ទនី បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះហេង ចន្ទនី អាយុ១៦ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ១្វ-៥៨៧៣ ចេញពីផ្ទះ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ ៦ៅ ឆ្ពោះទៅភ្នំពេញ រួចក៏បាត់ខ្លួនរហូត ដោយមិនឃើញវិល ត្រឡប់ មកផ្ទះវិញសោះ។
ស្ត្រីជាម្តាយ បានបន្តថា ក្រោយពីកូនស្រីបាត់ខ្លួន ក្រុមគ្រួសារ បងប្អូន បាននាំគ្នាដើរតាមស្វែងរកសព្វកន្លែងដែរ តែមិនមានតម្រុយអ្វី ទាំងអស់។

ស្រីជាម្តាយរូបនេះ បានអំពាវនាវយ៉ាងដូច្នេះថា បើបងប្អូន ឬសមត្ថកិច្ចបានឃើញម៉ូតូ និងក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទំនាក់ទំនង មកលេខទូរស័ព្ទ (ម្តាយ) ០៦៦ ៩៥៦ ២៧៧ និង ០៩៦ ៨៩១ ៤៩២៥ ៕