Thursday, May 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បចោរលួចម៉ូតូ វ៉ៃខ្នោះ១១នាក់

បង្ក្រា…/បចោរលួចម៉ូតូ វ៉ៃខ្នោះ១១នាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងចរាចរណ៍អាវុធសម្រាប់ ប្រហារផ្សេងទៀត។

លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ រហូតដល់១១នាក់នេះ គឺពាក់ព័ន្ធនឹងករណីលួចម៉ូតូ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។

លោកអធិការ បន្តថា ជនសង្ស័យទាំង១១នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះទេព សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកដឹកទឹកកក មានលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត (ម្ចាស់កាំបិតប៉័ងតោ)។ ទី២-ឈ្មោះយុត សេរីចេន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករម៉ាស៊ីនទឹកកក មានលំនៅ ភូមិប៉ោយ យ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់កាំបិតប៉័ងតោ)។ ទី៣-ឈ្មោះស៊ា ឌីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិចាន់រ៉ា ឃុំស្ពី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី៤-ឈ្មោះសុខ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ទី៥-ឈ្មោះស៊យ មករា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី៦-ឈ្មោះរ៉ា វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ទី៧-ឈ្មោះវិន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា។ ទី៨-ឈ្មោះសួង សុបិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្រុកកំណើតភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកបឹងឃ្លាំង ខេត្តបន្ទាយ មានជ័យ។ ទី៩-ឈ្មោះស៊ាន សាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចុង កាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ទី១០-ឈ្មោះហេង វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតភូមិពន្លី ឃុំពន្លី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងទី១១-ឈ្មោះងឹម បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្រពាំងប្លុង ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម (ជនដៃដល់លួចម៉ូតូ)។

លោកអធិការ បន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះថា មានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុចផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ លោកបានដឹកនាំកម្លាំង ជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមរយៈកាមេរ៉ាសុវត្ថិភាព និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ព្រមទាំងដកហូតបានសម្ភារៈវត្ថុតាង រួមមាន ម៉ូតូ ចំនួន៥គ្រឿង (ក្នុងនោះម៉ូតូវត្ថុតាង ចំនួន២គ្រឿង) បំពង់ជក់គ្រឿងញៀន ចំនួន៥ និងបំពង់ទុយោ ១ដុំ ដែកកេះ ចំនួន២ ក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ៩កញ្ចប់ (តូច៧ ធំ២) កូនសោចំនួន២ (លេខ៨ និងលេខ១០) ទួរណឺវីស ចំនូន១ សោម៉ូតូ ដាច់មួយកំណាត់ ចំនួន១។

ជនសង្ស័យទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES