Wednesday, May 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងលេងដាវ កាំបិត ជា.../ប់ខ្នោះ១០នាក់ 

ក្មេងទំនើងលេងដាវ កាំបិត ជា…/ប់ខ្នោះ១០នាក់ 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ បានសហការបង្ក្រាបក្រុមក្មេងទំនើងចំនួន ២ក្រុម រហស្សនាម “ក្រុម YSK” និង “ក្រុម Aline” ដោយចាប់ខ្លួនបានជនសង្ស័យ សរុបចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ក្មេងទំនើងទាំង២ក្រុមនេះ ពាក់ព័ន្ធករណីហិង្សា ចំនួន២ករណីផ្សេងគ្នា ដោយករណីទី១- នៅចំណុចផ្លូវថៃហ្គ័រ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងករណីទី២-នៅចំណុចផ្លូវ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។ ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូ ៦គ្រឿង ដាវ ៣ដើម ប៉័ងតោ ២ដើម កាំបិតផ្គាក់ ១ដើម។

ក្មេងទំនើងទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនី គីនីន ហៅអានីន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះចាន់ ថារទ្ធី ហៅអារិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះគង់ ឧត្តម ហៅអាដំ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះជឹម សំណាង ហៅអាណាង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៥-ឈ្មោះហ៊ង ម៉េងសាន ហៅអាសាន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៦-ឈ្មោះកុសល វិសាល ហៅអាសាល ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៧-ឈ្មោះហ៊ុន ថូបូរ៉ាយុទ្ធ ហៅអាយុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៨-ឈ្មោះសេម មករា ហៅអាមករា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៩-ឈ្មោះថៃ សីហា ហៅអាសីហា ភេទប្រុស អាយុ១៧ឆ្នាំ និងទី១០- ឈ្មោះភឿន សុភានី ហៅអាភី ភេទប្រុស អាយុ១៧ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ថា ចំពោះមុខសញ្ញាដែលនៅសេសសល់ និងរត់គេចខ្លួន ដែលពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស សមត្ថកិច្ចនឹងតាមបង្ក្រាបឱ្យដល់ឫសគល់ ដោយមិនយោគយល់នោះឡើយ។

 ជនសង្ស័យទាំង១០នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES